ជើងឯករត់ប្រណាំងពិភពលោកគឺកីឡាករ Usain Bolt បានប្រកាសឲ្យដឹងកាលពីម្សិលមិញថាលោកនឹងចូលនិវត្តន៍ពីកីឡាអត្តពលកម្ម ក្រោយបានចប់ការប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកពិភពលោក World Championships នៅឆ្នាំ២០១៧ខាងមុខនេះ ដែលរៀបចំឡើង នៅទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស។
ម្ចាស់មេដាយមាសអូឡាំពិក៧ជំនាន់សញ្ជាតិចាម៉ៃកា វ័យ២៨ឆ្នាំម្នាក់នេះ បាននិយាយថា នៅឆ្នាំ២០១៧ លោកនឹងផ្តោតជាសំខាន់ទៅលើតែវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រប៉ុណ្ណោះ ។ ចំណែកឯគោលដៅដំបូងរបស់កីឡាករ Usain Bolt សម្រាប់ឆ្នាំ ២០១៥ នេះគឺការយកឈ្នះជើងឯករត់ប្រណាំង World Championships នៅក្រុងប៉េកាំង ប្រទេសចិន ដែលនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២២ដល់៣០ ខែសីហាខាងមុខនេះ ខណៈលោកមានបំណងប្រាថ្នា ក្នុងការបំបែកនូវឯតទគ្គកម្មពិភពលោកវិញ្ញាសារត់ចម្ងាយ១០០ ម៉ែត្ររបស់ខ្លួនដែលធ្វើបានល្អបំផុតគឺ ៩.៥៨ វិនាទី ធ្វើបាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ ២០០៩ នោះ។ លោកបាននិយាយថា បច្ចុប្បន្នលោកផ្តោតម្យ៉ាងគត់លើការរត់ចម្ងាយ១០០ម៉ែត្រ ហើយលោកបានពិភាក្សាគ្នារួចហើយជាមួយគ្រូបង្វឹករបស់លោក។
សូមបញ្ជាក់ថា កីឡាករ Usain Bolt បានឈ្នះមេដាយមាសអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០០៨ ប៉ុន្តែមានទស្សនិកជនខ្លះលើកឡើងថា គាត់ទទួលជើងឯកនេះ ក៏ព្រោះតែគ្មានវត្តមានរបស់កីឡាករ Tyson Gay ដែរ៕

Post a Comment