ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានសមាជិកជាង ៣០ នាក់បានប្រមូលធ្វើការប្រមូលផ្ដុំកាលពីថ្ងៃទី ១៩ ម្សិលមិញ ទៅទីលានមជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមប្រកួតជាមួយក្រុមម៉ាកាវ ក្នុងវគ្គជម្រុះដំបូងនៅតំបន់អាស៊ី នៃបានរង្វាន់ FIFA World Cup 2018 ខាងមុខ។
ក្រុមជម្រើសជាតិកម្ពុជាពេលប្រកួតមិត្តភាពនាពេលកន្លងមក
ក្នុងចំណោមកីឡាករទាំងអស់នេះ លោកគ្រូបង្វឹក Lee Tae Hoon នឹងជម្រុះចេញខ្លះដើម្បីត្រៀមស្វាគមន៍ក្រុមម៉ាកាវ ក្នុងជំនួបជើងទី១ នៅថ្ងៃទី ១២ មីនា ឆ្នាំ ២០១៥ ស្របពេលជើងទី២ ត្រូវចេញទៅប្រកួតនៅម៉ាកាវ វិញម្ដងនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៥។
យើងខ្ញុំ នឹងស្វែងរកព័ត៌មានបន្ថែមជុំវិញក្រុមជម្រើសជាតិជូនប្រិយមិត្តជាបន្តបន្ទាប់។
Post a Comment