អតីតកីឡាករបាល់ទាត់ Thierry Henry បានទៅជួយបង្វឹកក្រុមបាល់ទាត់ U16 របស់កាំភ្លើងធំនៅថ្ងៃនេះហើយ។ នេះបើយោងតាមគេហទំព័រ Twitter របស់កីឡាករ និងអ្នកចាត់ការក្រុម U16 របស់ Arsenal បានសរសេរ។
នៅសប្ដាហ៍នេះ មានកាសែតមួយចំនួននៅអង់គ្លេសបានឱ្យដឹងថា Henry បានទៅចូលរួមបង្ហាត់យុវជនប៉ុន្មាននាក់របស់ក្រុមកាំភ្លើងធំ Arsenal ហើយ ខណៈដែលមានម្នាក់ឈ្មោះថា Josh Benson បានសរសេរនៅលើ Twitter របស់គេថា៖ “ទើបតែបាន Thierry Henry មកធ្វើជាគ្រូបង្វឹកយើងថ្ងៃនេះ”។ មួយវិញទៀតលោក Trevor Bumstead ដែលជាគ្រូបង្វឹកក្រុម U16 នាពេលបច្ចុប្បន្ននេះក៏បានបង្ហោះរូបភាពថតជាមួយអតីតកីឡាករវ័យ៣៧ឆ្នាំរូបនេះផងដែរដោយពាក់អាវរបស់ក្រុមកាំភ្លើងធំ។

លោក Trevor Bumstead ដែលជាគ្រូបង្វឹកក្រុម U16 ថតជាមួយ
យ៉ាងណាមិញ ខាងក្លិប Arsenal មិនទាន់បានបញ្ជាក់អ្វីឱ្យបានច្បាស់ពីរឿងខាងលើនេះនៅឡើយទេ ខណៈដែលអតីតកីឡាករជម្រើសជាតិបារាំងរូបនេះ ក៏កំពុងមានការងារជាអ្នកវិភាគកម្មវិធីប្រកួតនៅទូរទស្សន៍ Sky Sports ផងដែរ៕
Post a Comment