ជាថ្មីម្តងទៀតហើយដែលក្រុមអ្នកគាំទ្ររបស់ក្លិប Feyenoord បានប៉ះទង្គិចជាមួយក្រុមប៉ូលិសបង្ក្រាបកុបកម្មនៅក្នុងទីក្រុងរ៉ូម មុនការប្រកួត Europa League របស់ពួកគេជាមួយក្រុម Roma។
ក្រោយពីមានការចាប់ខ្លួនក្រុមអ្នកគាំទ្រ៣៣នាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសអុីតាលីមួយនេះ ក្រុមអ្នកគាំទ្របានធ្វើសង្គ្រាមដោយចោលដបស្រាជាមួយក្រុមប៉ូលិស ជាប់នឹងកាំជណ្តើរ Spanish Steps នៅកណ្តាលទីក្រុងរ៉ូម ដោយក្រុមអ្នកគាំទ្ររបស់ក្រុមភ្ញៀវ Feyenoord ប្រមាណជា៦ពាន់នាក់បាននាំគ្នាចោលគ្រាប់បែក ផ្សែង និងដបស្រាមកលើមន្ត្រីប៉ូលិស និងបណ្តាលឲ្យមនុស្សជាច្រើននាក់បានរងរបួស។ ដោយឡែក ក្រុមមន្ត្រីនគរបាល៦នាក់ បានរងរបួសផងដែរ និងត្រូវការការព្យាបាលពីគ្រូពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនៅបន្តដូចធម្មតាដោយក្រុមទាំង២រកបានលទ្ធផលស្មើ ១-១ ប៉ុណ្ណោះ ដោយសារគ្រាប់បាល់នៅតង់ទី ១ របស់កីឡាករ Gervinho មុនពេលកីឡាករ Colin Kazim-Richards រកបាន១គ្រាប់វិញនៅនាទី៥៥។ សូមបញ្ជាក់ថា ទីក្រុងរ៉ូម បានក្លាយជាជម្រកនៃអំពើហិង្សាបាល់ទាត់ ហើយទីនេះ ធ្លាប់ក្លាយជាទីលានប្រយុទ្ធដ៏ក្តៅគគុកមួយ និងកន្លែងបង្ហូរឈាមគ្នារវាងអ្នកគាំទ្ររបស់ក្លិបមាន់ខ្នាយមាស Spurs ក្លិបបិសាចក្រហម Man Utd និងក្រុមអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Ignazio Marino គឺជាអភិបាលក្រុងរ៉ូម បាននិយាយថា ទីក្រុងរបស់លោកខកចិត្តនិងឈឺចាប់យ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបានកើតឡើង។ លោកបានបន្តទៀតថា លោកខឹងខ្លាំងណាស់។ អ្វីដែលបានកើតឡើង គឺមិនអាចទទួលយកបាននោះទេ ហើយយើងកំពុងទាក់ទងជាមួយក្រុមអាជ្ញាធរ និងឯកអគ្គរដ្ឋទូតហុល្លង់។ វាមិនអាចបញ្ចប់ត្រឹមហ្នឹងបាននោះទេ។ លោកនឹងតវ៉ាដល់ទីបញ្ចប់ និងទាមទារឲ្យមានការពន្យល់ច្បាស់លាស់ពីអ្នកដែលប្រព្រឹត្តអំពើហិង្សាទាំងនេះ។ យើងរកឃើញការខូចខាតទឹកបាញ់ Barcaccia ដែលទើបតែស្តារឡើងវិញ។ ខណៈនោះដែរ សមាគមបាល់ទាត់ UEFAបានអះអាងថា ខ្លួននឹងបើកការស៊ើបអង្កេតចំពោះការប៉ះទង្គិចគ្នានេះ។
ឧប្បត្តិហេតុការប៉ះទង្គិចគ្នានេះដែរ បានកើតមានឡើងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលក្រុមអ្នកគាំទ្ររបស់ក្លិបតោខៀវ Chelsea នាំគ្នាស្រែកពាក្យប្រកាន់ជាតិសាសន៍ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយអ្នកគាំទ្រមួយចំនួន ត្រូវបានក្រុមប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើនៅខាងក្រៅទឹកដីParc des Princes មុនការប្រកួតរបស់ពួកគេជាមួយក្រុមParis Saint-Germain៕

Post a Comment