GuidePedia

0
ទោះបី​គេ​បាត់​មុខ​មួយរយៈ​ពីស​ង្វៀន​ប្រដាល់​ហើយ​ទើបតែ​វិល​មកកាន់​ការប្រកួត​វិញ​ក៏ពិតមែន​ក៏​អ្នក​ប្រដាល់​ផុន ថុល​ប្រកាសថា​គេ​នឹង​ប្រកួត​ជាមួយ​ជ័យ វណ្ណៈ​ក្លឹប​ឃ្លាំងមឿង​កីឡា​លើស​ង្វៀន CTN ថ្ងៃទី​១២​កក្កដា​នេះ​។​


​ ​គេ​និយាយថា​វណ្ណៈ​ចាស់វស្សា​ហើយ​គេ​តែងតែ​មានឱកាស​ប្រកួត​ញឹកញាប់​ក៏​ពិតមែនតែ​សម្រាប់​គេ​គឺ​មិន​ខ្វល់​ឡើយ​គេច​ង់​ប្រកួត​ជាមួយ​អ្នកខ្លាំង​ដើម្បី​សាង​កេរ្តិ៍​ឲ្យ​បាន​ឆាប់​ល្បី ។ ការ​ចាញ់​-​ឈ្នះ​វា​ជា​រឿង​ធម្មតា​ទេ​តែ​គេ​ខិតខំ​ហ្វឹកហាត់​ណាស់​បើ​ចាញ់​ក៏​អស់ចិត្ត​ដែរ​ព្រោះ​អ្នកឈ្នះ​ក៏​ប្រហែលជា​មិន​ស្រួលខ្លួន​ប៉ុន្មាន​ដែរ​ទេ ។​

​ ​វណ្ណៈ​ជា​អ្នក​ប្រដាល់​មាន​ផ្លែ​ល្អ រហ័ស​តែ​ភាព​អំណត់ និង ចិត្ត​របស់គេ​តូច​ណាស់ ។ ចំពោះ​ផុន ថុល​ជា​អ្នក​ប្រ​ដាល់​ចិត្តហ៊ាន និង ចូលចិត្ត​វ៉ៃ​ប្ដូរ​ហេតុ​ជ័យជំនះ​អាច​នឹង​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​របស់គេ​ក៏​ថា​បានដែរ ។​

​ ​ស្រិល ទ្រី​ក្លឹប​គុជ​សារ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហ៊​ល ដា​រ៉ា​នៃ​ក្លឹប​សាល​វ័​ន្ដ​កីឡា ។ ពួកគេ​ទាំង ២ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

​ ​ស្រិល ទ្រី​វ៉ៃ​របៀប​ឆេវឆាវ​បន្តិច​តែ​ផ្លែ​គេ​ល្អ និង រហ័សរហួន​តែ​ភាព​អំណត់​របស់គេ​ទាប​ណាស់​គឺ​បើ​ត្រូវ​គូ​ប្រកួត​ធ្វើ​ឲ្យ​ឈឺ​សាច់​បន្តិច​នោះគេ​បាត់បង់​ភាពក្លាហាន​ហើយ ។ ចំពោះ​ដា​រ៉ា​ចិត្តធំ ហ៊ាន និង ភាព​អំណត់​ខ្ពស់​ណាស់​ទោះបី​គេ​មាន​របួស​ក៏​គេ​នៅតែ​ក្លាហាន​សម្រុក​ទៅរក​គូប្រកួត​ដែរ ។

​ ​សម្រាប់​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គេ​ជឿថា​ឱកាស​ឈ្នះ​សុទ្ធ​តែមាន​ដូចគ្នា​គ្រាន់តែ​មិនដឹងថា​វា​ជា​របស់​នរណា​តែប៉ុណ្ណោះ ។​


​ ​សេង កំសត់ ក្លឹប​គី​សែន​មាន​រិ​ទ្ធិ និង ព្រំ វី​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធិ​ជួប​ប្រកួត​គ្នា​ទត​ហើយ​បន្ទាប់​ជួបគ្នា​២-៣​លើក​ដោយមាន​ឈ្នះ​-​ចាញ់ និង ស្មើគ្នា​នោះ ។​ល​ផ​ក​នេះ​មិនដឹងថា​លទ្ធផល​បែបណា​នោះទេ ។​

Post a Comment

 
Top