GuidePedia

0
ថ្មីៗ​នេះ​ទស្សនាវដ្ដី​ ពាណិជ្ជកម្ម The Forbes បាន​បញ្ចេញ​បញ្ជី​ ក្លឹប​កីឡា​គ្រប់​ប្រភេទ​ទាំង​៥០​ ដែល​ចាត់​ទុក​ថា ​​ជា​ក្លឹប​ដែល​មាន​លុយ​ច្រើន​ជាង​គេ​ បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥​នេះ។


ទោះ​បី​ជា​ក្លឹប ​Real Madrid មិន​បាន​ឈ្នះ​ពាន​អី​សោះ ​ក្នុង​រដូវ​កាល​២០១៤~១៥ ក៏​ក្លឹប​មួយ​នេះ​បាន​ឡើង​មក​កាន់ ​កំពូល​តារាង​ជា​ក្លឹប​អ្នក​មាន​ជាង​គេ​ម្ដង​ទៀត​។ ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ Madrid ​មួយ​នេះ​មាន​តម្លៃ​ ៣.២៦​រយ​លាន​ដុល្លារ​ តាម​ពី​ក្រោយ​ដោយ​ក្លឹប​បាល់បោះ​អាមេរិក​ ដល់​ទៅ​ពីរ​គឺ Dallas Cowboys(៣.២០​រយ​លាន​ដុល្លារ) និង New York Yankees ( ៣.២០​រយ​លាន​ដុល្លារ)។

ឯ​ក្លឹប​នៅ​អេស្ប៉ាញ​មួយ​ទៀត​ Barcelona នៅ​លំដាប់​លេខ​រៀង​ទី​បួន​មាន​តម្លៃ​ ៣.១៦​រយ​លាន​ដុល្លារ)​ ដោយ​សារ​តែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Luis Enrique ​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​មុន។ ដោយឡែក​ ក្លឹប​បិសាច​ក្រហម​ Man Utd ជាប់​លំដាប់​លេខ​ប្រាំ​ក្នុង​បញ្ជី​ដោយ​មាន​តម្លៃ​ ជាង​បី​រយ​លាន​ដុល្លារ។


ឯ​ក្លឹប​ផ្សេង​ទៀត​នៅ​ Premier League ដូច​ជា៖ Manchester City ​លេខ​២៩ Chelsea លេខ​៣១​ និង ​កាំភ្លើង​ធំ​ Arsenal​ជាប់​លេខ​ ៣៦ ​ក្នុង​ចំណោម​ក្លឹប​កីឡា​ទាំង​៥០។

ចង់​ដឹង​ច្បាស់ ​សូម​មើល​បញ្ជី​ខាង​ក្រោម៖

Post a Comment

 
Top