GuidePedia

0
អ្ន​កចាំទី​របស់​ Manchester​ United​ កីឡាករ​ David De Gea ​បាន​គំរាម​ថា ​នឹង​ចាកចេញ​ពី​ក្លឹប​ដោយ​ Free​ (មិន​មាន​តម្លៃ​ខ្លួន)​ នៅ​រដូវ​ក្រោយ​ ប្រសិន​បើ​រូបគេ​មិន​ត្រូវ​បាន​ទិញ​ទៅ​លេង​នៅ​ Real Madrid​ ក្នុង​ក្នុង​រដូវកាល​នេះ​ទេ​នោះ​ ហើយ​ណា​មួយ​កុងត្រា​របស់​គេ​ ក៏​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​ក្រោយ​នេះ​ដែរ។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​សារព័ត៌មាន​ El Confidencial​។​


ការ​សែត​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អេស្ប៉ាញ​មួយ​នេះ​ បាន​ធ្វើ​ការ​អះអាង​ថា​ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ គឺ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ សម្រាប់​ការ​ពន្យារ ពេល​ ក្នុង​ការ​ប្ដូរ​ទៅ​លេង​ឲ្យ​ក្លឹប​ នៅ​ Santiago ​Bernabeu​ មួយ​នេះ។​ តាមរយៈ​នេះ​ De Gea​ ក៏​មិន​សប្បាយ​ចិត្ត​ជាមួយ​លោក​ Jorge ​Mendes​ ដែល​ជា​ភ្នាក់ងារ​គ្រប់គ្រង​របស់​គេ​ដែរ​ ដោយសារ​លោក​ Jorge​ បាន​ធ្វើ​ឲ្យ​រូបគេ​ បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​បែបនេះ។​

យ៉ាង​ណា​មិញ​ក៏​សូម​រម្លឹក​ដែរ​ថា​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ Manchester ​United​ បាន​ចេញ​គោលជំហរ​ថា​ ពួកគេ​មិន​លក់​ De Gea ​ជា​ដាច់​ខាត​ ប្រសិន​បើ​ Real Madrid​ មិនព្រម​ប្រគល់​ Sergio ​Ramos​ ឲ្យ​ពួក​គេ​ ​ ។

ចំណែក Real Madrid​ ​ក៏​ប្រហែល​ជា​នឹងត្រូវរកអ្នកចាំទី Quito Hugo Casillas របស់ Espanyol ឫ ក៏ Sergio German Romero របស់ អាហ្សង់ទីន ដែលទើប តែចេញពីក្លិប Sampdoria ដោយមិនមានតម្លៃខ្លួន ដើម្បីមកជំនួសសិននារដូវកាលនេះ ។

Post a Comment

 
Top