GuidePedia

0
នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុម​បាល់ទាត់​អេស្ប៉ាញ​ Real Madrid​ កំពុង​ស្ថិត​ក្នុង​ប្រទេស​អូស្រ្តាលី​ ដើម្បី​ធ្វើ​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​មុន​ពេល​ការ​ប្រកួត​ក្របខណ្ឌ​ La Liga ​រដូវកាល​ឆ្នាំ​២០១៥-​១៦​ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ខែ​សីហា​ខាង​មុខ​នេះ។​


ក្នុង​ខណៈនោះ​ នៅ​ពេល​ដែល​កីឡាករ​ទាំងអស់ ​ក្នុង​ក្រុម​កំពុង​ធ្វើ​ការ​ហ្វឹកហាត់ ​ខ្សែ​ការពារ​ Pepe​ បាន​ឲ្យមេរៀន​ Cristiano Ronaldo ​មួយ​ ដល់​ថ្នាក់​ដេក​លើ​ដី!​ ក្នុងការលេង​ស្វាដណ្ដើមបាល់​ Pepe ​គឺ​ជា​ស្វា​ ហើយ​ទន្ទឹមគ្នា​នោះ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​ មើល​ទៅ​រាង​មួ​ម៉ៅ​ផង​ បាន​រត់​ទៅ​ឈូស​ Ronaldo​ ឲ្យដួល​ពេញ​ទំហឹង​តែ​ម្ដង ដូច្នេះ​សូម​ទស្សនា​វីដេអូ​​ ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់។​​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Real Madrid​ នឹង​ធ្វើ​ការ​ប្រកួត​ដំបូង​គេ​ ក្នុង​ក្របខណ្ឌ​ La Liga ​នៅ​ទឹក​ដី​របស់​ក្រុម​ Sporting Gijon​ ហើយ​សម្រាប់​ជំនួប​ El Clasico​ វិញ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​ ខែ​វិច្ឆកា​ ក្នុងទឹកដី​ Santiago Bernabeu។

Post a Comment

 
Top