GuidePedia

0
ក្រុម​ស្ដេច​ស Real Madrid ​ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី​ លោក​ Rafael Benitez ​នឹង​ត្រូវ​ប៉ះ​​គូ​​សត្រូវ​ធំ​ អ្នក​មាន​​បុណ្យ​ Barcelona ​ក្នុង​ជំនួប​ El Clasico ​ក្រប- ខ័ណ្ឌ​ La Liga ​នៅ​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា នា​កីឡដ្ឋាន​ Bernabeu ​​ខណៈ​ដែល​តារាង​​កាល​វិភាគ​ប្រកួត​លីក​កំពូល​អេស្ប៉ាញ បាន​ចេញ​ជា​ផ្លូវ​ការ​ កាល​ពី​ម្សិល​មិញ។


​សម្រាប់​ជំនួប​ដ៏​ធំ​រវាង​ក្រុម​ទាំង​២ នៅ​ជើង​ទី​២​វិញ គឺ​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៦ ​នៅ​កីឡដ្ឋាន Camp Nou។ រីឯ​ការ​ប្រកួត​បើក​រដូវ​កាល​ដំ បូង​វិញ ក្រុម​របស់​លោក​ Luis Enrique ​ដែល​ឈ្នះ​ពាន​៣​រដូវ​កាល​មុន នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Athletic Bilbao ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ​និង​ជា​ការ​ប្រកួត​លើក​ទី​៣ ត្រឹម​រយៈ​ពេល​តែ​១​សប្ដាហ៍​ ដោយសារ​តែ​ក្រុម​ទាំង​២​នេះ ប៉ះ​គ្នា​នៅ​ Super Cup ​២​ជើង​ទៀត ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​ប្រចាំ​រដូវ​កាល​របស់​ Barca នឹង​ត្រូវ​​ប៉ះ​ Granada ​នៅ​ក្រៅ​ដី។


​ចំណែក​ឯ​ Real ​បើក​រដូវ​កាល​ដំបូង​ ​ត្រូវ​ប៉ះ​ក្រុម​ទើប​តែ​ឡើង​មក​ថ្មី​ Sporting Gijon ​នៅ​កីឡដ្ឋាន El Molinon ​ខណៈ​ដែល​ការ​ប្រកួត​ចុង​ក្រោយ​ប្រចាំ​រដូវ​កាល​​២០១៥/១៦ ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ស្ដេច​ស នឹង​ត្រូវ​ប៉ះ​ Deportivo La Coruna ​នៅ​ក្រៅ​ដី​ទៀត៕

Post a Comment

 
Top