GuidePedia

0
ក្រុម​ភ្នំពេញ​ក្រោន អាស៊ី​អឺរ៉ុប​និង​ Cambodia Tiger ទទួល​បាន​បី​ពិន្ទុ​រៀង​ៗ​ខ្លួន ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​លីក​ កំពូល​កម្ពុជា​ក្នុង​សប្ដាហ៍​ទី​៥​ថ្ងៃ​ទី​១៥​ខែ​កក្កដា​កន្លងមកនេះ។​


ការ​ប្រកួត​រវាង Cambodia Tiger​ ប៉ះ​ជាមួយ​គិរីវង្ស​សុខ​សែន​ជ័យ ​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​បាទី​ នៅ​វេលាម៉ោង​៣​និង​៣០​នាទី​នេះ​ គឺ​CT ​បាន​យក​ឈ្នះ​ គិរីវង្ស​៦-២​។​ មួយ​គូរ​ទៀត​ដែល​ប្រកួត​នៅ កីឡដ្ឋាន​នោះ​ដែរ​គឺ ​អាស៊ីអឺរ៉ុប​បាន​យក​ឈ្នះ​ ក្រុម​ស៊ីម៉ាក់​៥​ទល់​២​។

ចំណែក​ការ​ជួប​គ្នា​រវាង​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​ ជាមួយ​ការពារ​ជាតិ​ ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ BTV នោះ​គឺ​ ម្ចាស់​ផ្ទះ​នៅ​តែ​រក្សា​កំណត់​ត្រា​ឈ្នះ​ដដែល​ ដោយ​លទ្ធផល​២​ទល់​០។

ជ័យ​ជំនះ​នេះ ​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោន​ឡើង​កាន់​ កំពូល​តារាង​បណ្ដោះ​អាសន្ន​ ដោយ​មាន​ ១៣​ពិន្ទុ​ អាស៊ី​អឺរ៉ុប​មាន​៣ ​ពិន្ទុ​ឈរ​នៅ​លេខ​រៀង​ទី​១០​ និង​ Cambodia Tiger មាន​៦​ពិន្ទុ។


ដោយ​ឡែក​ការ​ប្រកួត​នៅ​ថ្ងៃ​នេះវិញ​ ម្ចាស់​ផ្ទះ​​​ Sparta Cambodia ​ត្រូវ​ទទួល​ភ្ញៀវ​ណាហ្គាវើល​ក្នុង​កីឡដ្ឋាន​ Western Stadium​ វេលា​ម៉ោង​៣​និង​៣០​នាទី​។ ឯ​បៀលប្រាយ​យូណាធិត​ត្រូវ​ជួប ​ជាមួយ​ជាមួយ​ បឹង​កេត​អង្គរ​ ក្នុង​កីឡដ្ឋាន​ ស្តាតចាស់​។ ចំណែក​ស្វាយរៀង​ ត្រូវ​ទទួល​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ​ក្នុង​កីឡដ្ឋាន​ស្វាយរៀង​ វេលាម៉ោង​៦​និង​០០​នាទី​ល្ងាច។

Post a Comment

 
Top