GuidePedia

0
Sami Khedira ​ខ្សែ​បម្រើ​របស់ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ បាន​ចុះកិច្ចសន្យាជាផ្លូចការ​ជាកីឡាករថ្មីឱ្យ​​ក្លិប​យក្ស​ Juventus ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី ហើយ នៅ​ថ្ងៃ​ពុធ​ទី 15 ខែ​កក្កដាកន្លងមកនេះ ​។


កីឡាករដែលធ្លាប់ឈ្នះ​ម្ចាស់​ជើង​ឯក​ពិភព​លោក​វ័យ 28 ឆ្នាំ​រូប​នេះ​បាន​ផ្ទេរមក​កី​ឡ​ដ្ឋាន​របស់​ក្រុម Juventus ដោយមិនមានតម្លៃខ្លួនបន្ទាប់​ពី​​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ក្លឹប​កំពូល​របស់អេស្ប៉ាញ ក្រុម Real Madrid នៅ La Liga​ ដែលគាត់បានលេងអស់រយះពេល 5ឆ្នាំ ។

Khedira ពាក់​អាវ​លេខ 28 សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុងការលេងឱ្យ​​ក្រុម Juventus ​សម្រាប់​រដូវ​កាល​ថ្មី​ដែល​ត្រូវចូល​មក​ដល់ក្នុងពេលឆាប់ៗនេះ​។ " ក្លឹប​នេះធ្លាប់ មានអតីតកីឡាករល្បីៗជាច្រើនដូចជា Alessandro Del Piero​, Roberto Baggio​ , Andrea Pirlo ​, Didier des Champs , Zidane​ , Pavel Neved , Michel Platini​ , Jurgen Kohler និង​ Dino Zoff វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​មោទនភាព​ខ្លាំង​ណាស់​ក្នុង​ការ​ពាក់​អាវ​នេះ" ។ នេះជាពាក្យសំដីខ្លះៗដែល Khedira ​បានថ្លែងនៅក្នុងថ្ងៃ ចុះហត្ថលេខាជាមួយក្លិប ​។

បញ្ជាក់លោក Sami Khedira ធ្លាប់បានលេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​​ចំនួន​សរុប 56 ប្រកួត និង ធ្លាប់បានស៊ុតបញ្ចូលទី បានចំនួន 5គ្រាប់ ផងដែរ​។

Post a Comment

 
Top