GuidePedia

0
កាំភ្លើង​ធំ​ Arsenal ​បាន​ចេញ​ឈុត​ក្រៅ​ដី​រដូវ​កាល​ថ្មី​ពណ៌​មាស នៅ​ប្រទេស​សិង្ហបុរី កាល​ពី​យប់​មិញ​ ​ស្រដៀង​​ទៅ​នឹង​ពណ៌​​ឈុត​ កាល​រដូវ​កាល​២០០១-២០០២ ដែល​ពួកគេ​ធ្លាប់​លើក​ពាន​២​ ទាំង​ Premier League និង​ FA Cup។


កាល​​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០០២ Arsenal បាន​លើក​ពាន​ Premier League នៅ​ទឹក​ដី​ Old Trafford ​របស់​ក្រុម​ Manchester United ​ដោយ​នាំ​មុខ​ក្រុម​លេខ​២ Liverpool ​ចំនួន​៧​ពិន្ទុ ខណៈ​ដែល​​៤​ថ្ងៃ​បន្ទាប់​ពួកគេ​បាន​លើក​ពាន​ FA Cup ​ទៀត ក្រោយ​យក​ឈ្នះ​ Chelsea នៅ​កីឡដ្ឋាន​ Millennium Stadium។

ការ​ចេញ​ឈុត​ស្រដៀង​ទៅ​នឹង​រដូវ​កាល​២០០១-២០០២​នេះ Arsenal សង្ឃឹម​ថា​ក្រុម​នឹង​អាច​ទទួល​បាន​ភាព​ជោគជ័យ​ដូច​គ្នា​ សម្រាប់​រដូវ​កាល​ថ្មី​ ២០១៥/១៦។ ការ​មក​ដល់​របស់​អ្នកចាំទី​ថ្មី Petr Cech ​ ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ក្រុម​កាំភ្លើង​ធំ កាន់​តែ​មាន​ទំនុក​ចិត្ត​ថា ក្រុម​របស់​ខ្លួន​ នឹង​អាច​ប្រជែង​យក​តំណែង​ជើង​ឯក​បាន ៕

Post a Comment

 
Top