កីឡាករ Roger Federer បានយកឈ្នះកីឡាករបារាំង Richard Gasquet ក្នុងលទ្ធផលទាំង៣សិត 6-3 6-3 6-1 ដើម្បីឡើងទៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍វាយតឺន្នីស US Openកាលពីថ្ងៃពុធកន្លងទៅ កន្លែងដែលគាត់ត្រូវជួបជាមួយកីឡាករស្វីស Stan Wawrinka។
ចំណែកឯកីឡាករ Stan Wawrinka ស្ថិតនៅលំដាប់ថ្នាក់លេខ៥ពិភពលោក និងជាម្ចាស់គ្រងដំណែងជើងឯក French Open បានឈានមកដល់ការប្រកួតនេះដែរ ជាមួយនឹងជ័យជំនះភ្លូកទឹកភ្លូកដីលើកីឡាករអាហ្វ្រិកខាងត្បូង Kevin Anderson ក្នុងលទ្ធផលទាំង៣សិតដូចគ្នា 6-4 6-4 6-0។
កីឡាករ Federer សញ្ជាតិស្វីសវ័យ៣៤ឆ្នាំ បាននិយាយថា លោកទន្ទឹងរង់ចាំឱកាសមួយនេះ ជាយូរមកហើយៗលោកគិតថា ខ្លួនឯងលេងការប្រកួតមួយនេះ ល្អជាងកាលពីរយៈពេល១០ឆ្នាំមុន។
ដោយឡែក នៅការប្រកួតផ្នែកនារីវិញ កីឡាការិនីលំដាប់ថ្នាក់លេខ២ពិភពលោក Simona Halep និងកីឡាការិនីសញ្ជាតិអ៊ីតាលីលំដាប់ថ្នាក់លេខ២៦ពិភពលោក Flavia Pennetta នឹងត្រូវជួបគ្នានៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open នេះផងដែរ៕

Post a Comment