GuidePedia

0
តារា​ខ្សែបម្រើ​របស់​ក្លិប​ទូកក្តោង Everton​ កីឡាករ Tom Cleverley នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត​យ៉ាងហោចណាស់​ក៏​៨​សប្តាហ៍​ដែរ ក្រោយពី​រង​របួស​ដាច់​សរសៃ​កជើង​របស់​គាត់។


កីឡាករ​វ័យ​២៦​ឆ្នាំ​ម្នាក់​នេះ បាន​រង​របួស​អំឡុង​ពេល​ក្រុម​របស់​គាត់​ទាត់​ស្មើ​០-០​ជាមួយ​ក្រុម​មាន់​ខ្នា​ស់មាស Spurs ពោលគឺ​បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​កីឡាករ Eric Dier។

គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា កីឡាករ Cleverley បាន​បាក់ឆ្អឹង​កជើង​របស់គាត់ អំឡុង​ការប្រកួត Premier League ប៉ុន្តែ​អ្នកចាត់ការ​របស់​ក្លិប Everton​លោក Roberto Martinez បាន​និយាយ​ថា កីឡាករ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ​២៦​ឆ្នាំ​ម្នាក់នេះ នឹង​អវត្តមាន​ពី​ការប្រកួត​ត្រឹមតែ​៦​សប្តាហ៍​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា Tom មិនជា​បួស​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ ហើយ​ច្បាស់​ណាស់​ថា គាត់​នឹង​អាច​វិលត្រឡប់​មកលេង​វិញ​ធម្មតា​ក្នុង​រយៈពេល​៦​សប្តាហ៍​ទៀត។


គួរ​បញ្ជាក់​ថា កីឡាករ Tom បាន​ចូល​លេង​ជាមួយ​ក្លិប Everton​ដោយ​ផ្ទេរ​ចេញពី​ក្លិប Man City​កាលពី​ថ្ងៃទី​១ កក្កដា កន្លងទៅ ក្រោយពី​ចំណាយពេល​កាលពី​រដូវ​កាល​មុន​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប Aston Villa៕

Post a Comment

 
Top