ពេលវេលាប្រកបដោយរបួសរបស់ខ្សែប្រយុទ្ធអន្តរជាតិម៉ុងតេណេហ្គ្រោ Stevan Jovetic នៅក្លិបអង់គ្លេស Manchester City នឹងត្រូវបញ្ចប់ ខណៈដែលរូបគេនឹងចូលរួមជាមួយនឹងក្លិប Inter Milan របស់ក្របខ័ណ្ឌអ៊ីតាលី Serie A។ នេះបើយោងទៅតាមការបញ្ជាក់របស់ Inter នៅលើបណ្តាញសង្គម Twitter របស់ពួកគេ កន្លងមក ។
ខ្សែប្រយុទ្ធវ័យ២៥ឆាំរូបនេះ ដែលបានធ្វើការបង្ហាញខ្លួនត្រឹមតែចំនួន៣០លើកសម្រាប់ក្រុម Man City ក្នុងរយៈពេល២ឆ្នាំបើគិតចាប់តាំងពីរូបគេបានចូលរួមជាមួយនឹងពួកគេក្នុងតម្លៃខ្លួន២២លានផោន (ស្មើនឹង៣៤លានដុល្លារអាមេរិក) ពីក្លិប Fiorentina នឹងទទួលការត្រួតពិនិត្យសុខភាពនៅទីក្រុង Milan នាថ្ងៃអង្គារនេះ។
ប្រសិនបើ Jovetic ឆ្លងផុតការត្រួតពិនិត្យសុខរបស់គេ រូបគេនឹងក្លាយជាកីឡាករចំណូលថ្មីទី២របស់ក្លិប Inter ក្នុងពេលបិទរដូវកាលនេះ ក្រោយពីក្លិបរបស់អ៊ីតាលីមួយនេះបានទិញខ្សែបម្រើអន្តរជាតិបារាំង Geoffrey Kondogbia ក្នុងតម្លៃខ្លួន៣៥លានផោនពីក្លិប Monaco របស់ក្របខ័ណ្ឌ Ligue 1។
ខ្សែប្រយុទ្ធអន្តរជាតិម៉ុងតេណេហ្គ្រោរូបនេះ ក៏ត្រូវបានលុបឈ្មោះចេញពីក្រុម Champions League របស់ Man City កាលពីខែកុម្ភៈ ផងដែរ ក្នុងគោលបំណងអាចដាក់កីឡាករ Wilfried Bony ឲ្យចូលលេង៕

Post a Comment