ក្រុមជើងឯកបីក្របខណ្ឌរដូវកាលមុន Barcelona បានចេញមកធ្វើការហ្វឹកហាត់ថ្ងៃចន្ទម្សិលម៉ិញនេះត្រៀម លក្ខណៈជួបនិង ក្រុមជើងឯកអង់គ្លេសតោខៀវ Chelsea លក្ខណៈមិត្តភាពកម្មវិធី International Champions Cup នៅទឹកដី Washington សហរដ្ឋអាមេរិក។
ក្រុម Barcelona សង្ឃឹមស្វែងរកជ័យជំនះមកវិញ បន្ទាប់ពីបរាជ័យក្រោមថ្វីជើង Manchester United 3-1 ចុងសប្តាហ៍កន្លងទៅ។ ខ្សែការពារប៊ែលហ្ស៊ិក Thomas Vermaelen ដែលខកខានស្ទើរពេញរដូវកាលមុនដោយសារបួស នោះ បានវិលមកធ្វើការហ្វឹកហាត់វិញធម្មតា ហើយសង្ឃឹមខ្លួនឯងយ៉ាងមុតមាំថា នឹងធ្វើការប្រកួតអោយល្អបួករួមនឹងការហ្វឹកហាត់យ៉ាង សកម្មក្រោយរបួសនោះ។
សូមរំលឹកថា Thomas Vermaelen បានចុះហត្ថលេខាផ្ទេរពី Arsenal មកកាន់ Barcelona កាលពីដើមរដូវកាលមុន តែក៏បានរងរបួសកាលពីខែធ្នូឆ្នាំមុន។ កីឡាករវ័យ 29 ឆ្នាំរូបនេះ បានលេងពីរប្រកួតមកហើយនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍ និងបានបង្ហាញថាកាយសម្បទារបស់រឹងមាំល្អវិញហើយ ខណៈដែលរូបគេផ្ទាល់មានជំនឿថា Barcelona នឹងអាចឈ្នះពានបីដូចរដូវកាលមុន។ សូមបញ្ជាក់ថាការប្រកួតរក្របខណ្ឌអេស្ប៉ាញ La Liga នឹងចាប់ផ្តើមរដូវកាល
ថ្មីនៅថ្ងៃទី 22 ខែក្រោយនេះ៕

Post a Comment