ខណៈដែលក្រុម Los Angeles Lakers ត្រូវបានបំបាក់មុខដោយសារស្នាដៃរបស់ក្រុម Sacramento Kings ក៏នៅមានបរិយាកាសស្រស់ស្រាយមួយផងដែរ សម្រាប់ឱកាសពណ៌មាស និងពណ៌ស្វាយ។
កីឡាករ Kobe Bryant បានបង្កើតប្រវត្តិសាស្រ្ដថ្មីមួយ ខណៈដែលលោកបានផ្តួលអតីតមិត្តរួមក្រុម Shaquille O’Neal សម្រាប់អ្នករកគ្រាប់បាល់បោះជាប់កំណត់ត្រាច្រើនជាងគេបំផុតទី ៥ នៅក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ប្រកួត NBA ជាមួយនឹងគ្រាប់បាល់ ១១.៣៣១ ពិន្ទុ។
ទោះបីជាយ៉ាងនេះក្តី វាបានក្លាយជាវិថីដ៏លំបាកមួយសម្រាប់កីឡាករវ័យ ៣៧ ឆ្នាំម្នាក់នេះ ដែលលេងបានតែ ៤១ ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល ២ រដូវកាលចុងក្រោយនេះ ដោយសារតែជួបបញ្ហារបួស។ លោកបានក្លាយជាសញ្ញាសួរផងដែរ សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីនេះ ក្រោយពេលរងរបួសគ្រាំជើង អំឡុងពេលហ្វឹកហាត់មុនរដូវកាល។
ប៉ុន្តែគ្រាន់តែរដូវកាលបើកឆាកភ្លាម កីឡាករ Bryant រក្សាបាន២៤ ពិន្ទុរួចទៅហើយ ពោលគឺស៊ុតបាន ៨ គ្រាប់ក្នុងចំណោម ២៤ គ្រាប់ ដើម្បីជិតតាមស្មើជាមួយអតីតមិត្តរួមក្រុមរបស់គាត់គឺលោក O’Neal ហើយគាត់នៅត្រូវការតែ ២ ពិន្ទុទៀតប៉ុណ្ណោះ កាលពីថ្ងៃសុក្រ។
សូមបញ្ជាក់ថា អ្នកទាំងពីរធ្លាប់លេងជាមួយគ្នារយៈពេល ៨ រដូវកាលនៅក្រុម Los Angeles ដោយបានឈ្នះជើងឯក ៣ លើកជាប់ៗគ្នា កាលពីអំឡុងឆ្នាំ១៩៩៩ ដល់២០០២ ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាដល់ផ្លូវបំបែកសម្រាប់រដូវកាលឆ្នាំ ២០១៥-១៦ នេះ ដោយ Bryant ក្លាយជាកីឡាករជើងចាស់មួយរូប ដែលនៅរង់ចាំដឹកនាំកីឡាករជំនាន់ថ្មីឆ្ពោះទៅរកភាពជោគជ័យនៅការប្រកួត NBA៕

Post a Comment