GuidePedia

0
ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៥ ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​Leo​ទម្ងន់​៦៧​គីឡូក្រាម នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៣​កញ្ញា ២០១៥ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នោះ ភុ​ន សោ​ភ័​ណ្ឌ​អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវ​ជួប​ជាមួយ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា។


ភុ​ន សោ​ភ័​ណ្ឌ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​មាន​ភាព​រហ័សរហួន ស្នៀតគុន​គេ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ។ សម្រាប់​ការប្រកួត​នេះ ក្រុម​អ្នកវិភាគ​ប្រដាល់​គេ​មាន​ជំនឿថា សោភ័ណ្ឌ​នឹង​ឈ្នះ​ធា នុ​រាជ មិន​ខាន។ សោ​ភ័​ណ្ឌ ៤​ប្រកួត​កន្លង​មក​នេះ ឈ្នះ​២ ចាញ់​២ ប្រកួត មាន​៨ ពិន្ទុ​ក្នុង​ដៃ​។ ជួប​ធា នុ​រាជ ក្នុង​ជុំ​ទី​៥​នេះ គេ​ជឿថា​សោ​ភ័​ណ្ឌ នឹង​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត ដោយ​គេ​ជឿជាក់​ថា

​សោ​ភ័​ណ្ឌ​នៅ​មាន​កម្លាំងចិត្ត​ប្រកួត​នៅឡើយ ខណៈ​ដែល​ធា នុ​រាជ គ្មាន​កម្លាំងចិត្ត ដោយសារ​ចាញ់​៣​ប្រកួត​ទៅ​ហើយ​នោះ។ ធា នុ​រាជ ប្រកួត​៤​ជុំ​កន្លង​មក​នេះ ឈ្នះ​១ ចាញ់​៣​ប្រកួត មាន​៦​ពិន្ទុ។ ធា នុ​រាជ​និង​ភុ​ន សោ​ភ័​ណ្ឌ​នេះ មិនដែល​ប៉ះ​គ្នា​ទេ​កន្លងមក ។

​ពួកគេ​ពីរ​នាក់​នេះ សុទ្ធ​តែ​មាន​ផ្លែ​កណ្តាប់​ដៃ​ល្អ ហើយ​ស្នៀត​ទាត់​របស់​ពួកគេ ក៏​ល្អ​ដូចគ្នា​ដែរ។ នុ​រាជ កាលពី​ជុំ​ទី​៤ បាន​វាយ​ចាញ់​ផង់ សុភាព អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ក្នុង​ទឹក​ទី​៣ ។ ចំណែក សោ​ភ័​ណ្ឌ​វិញ គេ​បាន​វាយ​ចាញ់​វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៣​ដែរ។

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​រវាង ធា នុ​រាជ និង ភុ​ន សោ​ភ័​ណ្ឌ​នៅ​ជុំ​ទី​៥​នេះ មិន​ដឹង​ថា​នរណា​ជួប​សំណាងល្អ នរណា​ជួប​សំណាងអាក្រក់​នោះ​ទេ​? ។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ប្រដាល់​ក្នុងស្រុក ពួកគេ​មាន​ជំនឿ​ទុកចិត្ត​លើ​ភុ​ន សោ​ភ័​ណ្ឌ ឈ្នះ​ច្រើនជាង ដោយហេតុថា សោ​ភ័​ណ្ឌ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ជាង ។ ​

យ៉ាងណា ធា នុ​រាជ បើសិន​ចាញ់​មួយ​ប្រកួត​នេះ​ទៀត គឺ​នឹង​លែង​មាន​ឱកាស​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ហើយ ដូច្នេះ​គេ​ត្រូវការ​ឈ្នះ​ជា​ចាំបាច់។ ចំពោះ​ការប្រកួត​ជម្រុះ​មួយគូ​ទៀត​នោះ អ្នក​ប្រដាល់​ផង់ សុភាព ក្លិប​រាជសីហ៍​ខេត្តរតនគិរី ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វី សេរី​ចាន់​ឌី​ន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ ពួកគេ​ពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លងមក ដោយសារ​ផង់ សុភាព ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ វី សេរី​ចាន់​ឌី​ន ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។

វី សេរី​ចាន់​ឌី​ន ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ប៉ុន្តែ​គេ​មាន​ស្នៀត​ប្រដាល់​មិន​អន់​នោះ​ទេ ហើយ​ថែមទាំង​មាន​កម្ពស់​ខ្ពស់​ល្អ ដៃ ជើង វែង ដែល​អំណោយផល​ក្នុង​ការប្រើ​ស្នៀត​កែង និង​ជង្គង់ នេះ ។ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា គ្មាន​នរណា​អាច​យកឈ្នះ​លើ​គេ​បាន​ឡើយ។ ក្នុង​ការ​ប្រកួត​ជុំ​ទី​៤​កន្លង​មក​នេះ ចាន់​ឌី​ន បាន​ផ្តួល​ជើងចាស់​ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​ក្នុង​ទឹក​ទី​៣។

​ផង់ សុភាព គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​មាន​ភាព​រហ័សរហួន ស្នៀតគុន​គេ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ។ សម្រាប់​ការប្រកួត​នេះ ក្រុម​អ្នកវិភាគ​ប្រដាល់​គេ​មាន​ជំនឿថា សុភាព នឹង​ឈ្នះ​វី សេរី​ចាន់​ឌី​ន មិន​ខាន ។ ផង់ សុភាព ៤​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត មាន​១២​ពិន្ទុ រីឯ វី សេរី​ចាន់​ឌី​ន ៤​ប្រកួត​ដូចគ្នា ឈ្នះ​២ ចាញ់ ២ ប្រកួត មាន​៨​ពិន្ទុ។ វី សេរី​ចាន់​ឌី​ន គេ​ត្រូវការ​ឈ្នះ​សម្រាប់​ការប្រកួត​លើក​នេះ ប៉ុន្តែ​ចាន់​ឌី​ន គេ​មានប្រៀប​ចាញ់​សុភាព​ច្រើនជាង​ឈ្នះ។

ចំពោះ​គូ​ក្រៅពី​គូ​ខ្សែក្រវាត់​នោះ ម៉ន គឹម​ឡុង អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវ​ជួប​ប្រកួត​ជាមួយ​ចាន់ ចំរើន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។ សម្រាប់​ការ​ជួបគ្នា​នេះ ក្រុម​អ្នកវិភាគ​ប្រដាល់​មិន​ហ៊ាន​អះអាង​មុន​ថា អ្នកណា​ជា​អ្នកឈ្នះ​នោះ​ឡើយ ។

​ចាន់ ចំរើន ជា​អ្នក​ប្រដាល់​កំពុង​តែ​មាន​សន្ទុះ​រីកចម្រើន ទាំង​កាយសម្បទា ទាំង​ក្បាច់គុន និង បទ​ពិសោធន៍​។ ការប្រកួត​ចុងក្រោយ​នេះ ចំរើន​បាន​ចាញ់​បូរី កល្យាណ ក្លិ្ល​ប​បូរី​គុន​ខ្មែរ​ក្នុង​ទឹក​ទី​២ ដោយសារតែ​វាយ​ថែម​ទៅលើ​កល្យាណ។


ចំណែក​ម៉ន គឹម​ឡុង​គេ​ក៏​វាយ​ល្អ​ដែរ ហើយ​ថែម​ខ្ពស់​ទៀត​ផង។ ប៉ុន្តែ​យ៉ាងណា គឹម​ឡុង រាង​ខ្ចី​ជាង​ចំរើន ដូច្នេះ​សម្រាប់​ការប្រកួត​នេះ គឹម​ឡុង​មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ។ កីឡាការិនី វី ស្រី​ឆាយ ក្លិប​នាគរាជ​មានជ័យ នឹង​ត្រូវ​ជួប​សងសឹក​កីឡាការិនី បុប្ផា មករា ក្លិប​និរោធ​មានជ័យ។ រវាង​កីឡាការិនី​ពីរ​នាក់​នេះ​ស្រី​ឆាយ​ទំនងជា​សងសឹក​មិនបាន​សម្រេច​នោះឡើយ ដោយសារ​នាង​ក្មេងខ្ចី​ជាង​មករា៕

Post a Comment

 
Top