អ្នកចាត់ការ Manuel Pellegrini របស់ក្លិប Manchester City បានឈ្នះពានអ្នកចាត់ការល្អបំផុតនៅ English Premier League ប្រចាំខែសីហា បន្ទាប់ពីជួយឲ្យក្រុមមេឃខៀវ ឈ្នះទាំង៤ប្រកួត និងឈរកំពូលតារាងបច្ចុប្បន្ន។
ក្រុមជើងឯករង Man City ចាប់ផ្ដើមរដូវកាលថ្មីបានយ៉ាងល្អឥតខ្ចោះ ដោយឈ្នះទាំង៤ប្រកួត និងពុំទាន់មានក្រុមណាមួយស៊ុតចូលទី១គ្រាប់ឡើយ។ ជ័យជម្នះទាំង៤ប្រកួតក្រុមរបស់លោក Pellegrini នោះគឺឈ្នះ West Brom ៣-០ នៅថ្ងៃបើកឆាក, បំបាក់ Chelsea ៣-០, ឈ្នះ Everton ២-០ និងឈ្នះក្រុមទើបឡើងថ្មី Watford ២-០ ថែមទៀត។
ដោយឡែកសម្រាប់កីឡាករដែលឈ្នះពានកីឡាករល្អបំផុតប្រចាំខែសីហានេះដែរ គឺបានទៅលើ ខ្សែប្រយុទ្ធ Andre Ayew របស់ក្រុមក្ងាន Swansea City។ ប្រធានក្រុមជម្រើសជាតិហ្គាណា វ័យ២៥ឆ្នាំរូបនេះ ស៊ុតបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួននៅក្រុមថ្មី៤ប្រកួត បន្ទាប់ពីផ្ទេរពី Marseille រដូវក្ដៅនេះ។
Ayew បានឈ្នះពានរង្វាន់នេះ លើបេក្ខភាពមួយចំនួនទៀតដូចជាមិត្តរួមក្រុម Bafetimbi Gomis និងកីឡាកររបស់ក្រុម Man City ២នាក់ David Silva និង Aleksandar Kolarov ផងដែរ បន្ទាប់ពីជួយឲ្យ Swansea បើកឆាក៤ប្រកួត មិនទាន់ស្គាល់ពាក្យថាចាញ់ មាន៨ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ៤បច្ចុប្បន្ន៕

ខ្សែប្រយុទ្ធ Andre Ayew (ស្តាំ)

Post a Comment