GuidePedia

0
ក្រុម Borussia Dortmund គិត​ពី​ជំរើស​ទី​១​នៃ​ការ​ទិញ​យក​ខ្សែបំរើ​ស្លាប​ក្រុម Manchester United កីឡាករ Adnan Januzaj ។​ កីឡា​ករបែល​ហ្សិ​ចនេះ​ត្រូវ​បាន​ក្លឹ​ប​នៅ Bundesliga ខ្ចី​ជើង​មួយ​រដូវ​កាល ប៉ុន្តែ​ក្លឹ​ប​កំពុង​រៀបចំ​ការ​ផ្ទេរ​ផ្តាច់​តែ​ម្តង​។


គាត់​បាន​ចាប់ផ្តើម​យ៉ាង​ល្អ​នៅ​ក្នុង​បរិយាកាស និង​រកបាន​២​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​ដំបូង​យកឈ្នះ​២-១​លើ​ក្រុម St Pauli ក្នុង​ជំនួប​មិត្តភាព​។ ទស្សនាវដ្តី​អា​ល្លឺ​ម៉​ង់ Sport Bild បាន​រាយការណ៍​ថា Dortmund​នឹង​ដាក់​សំណើរ​ចុះ​កុងត្រា​យក​កីឡាករ​នេះ​នៅ​រដូវក្តៅ​នេះ​ប្រសិនបើ United សំរេចចិត្ត​លក់​។ Januzaj បាន​ធ្វើការ​ផ្ទេរ​ចេញ​ដើម្បី​ស្វែងរក​ការ​លេង​ជាប់លាប់​មួយ​នៅ​ក្នុង​ឈុត​ធំ​ដើម្បី​ស្វែងរក​ការ​អភិវឌ្ឍ​។


Mancheste United ប្រហែលជា​គ្មាន​គំរោង​លក់​គាត់​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​រឿងរ៉ាវ​អាច​មានការ​ផ្លាស់​ប្តូរ​ឆាប់រហ័ស​នៅ​ក្នុង​បាល់ទាត់ ជា​ពិសេស​នៅ​ក្នុង​ទីផ្សារ​កីឡាករ​ ។

Post a Comment

 
Top