កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីលបានធ្វើការបង្ហាញគុបភ្លើងអូឡាំពិកសម្រាប់ការប្រកួតទីក្រុង Rio de Janeiroឆ្នាំ២០១៦ នាទីក្រុង Sao Paulo ដោយមានការចូលរួមពីអតីតកីឡាករល្បីៗមួយចំនួននិងអ្នកជំនួញជាច្រើនរូប។
ថ្លែងក្នុងពេលនោះ វីរបុរសបាល់ទាត់ប្រេស៊ីល លោក Cafu បានបញ្ចេញចំណាប់អារម្មណ៍ថា គុបភ្លើងអូឡាំពិកវាជាសញ្ញាមួយដ៏ល្អ ក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិកនាឆ្នាំក្រោយ។ វាក៏បានបង្ហាញពិភពលោកថា ប្រេស៊ីលមិនពូកែតែលេងបាល់ទាត់ប៉ុណ្ណោះទេក៏ប៉ុន្តែក៏ពូកែខាងរៀបចំកម្មវិធីកីឡាធំៗដែរ។
គុបភ្លើងអូឡាំពិកនេះពិតជាមានអត្តន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជនប្រេស៊ីល ពេលដែលរដ្ឋាភិបាលមានសមត្ថភាពរៀបចំព្រឹត្តិការណ៍កីឡាផ្សេង។ វាបានបង្កើតនៅប្រវត្តិសាស្ត្រថ្មីៗដែលមិនអាចភ្លេចបានចំពោះមនុស្សជាតិជុំវិញពិភពលោក។
គុបភ្លើងអូឡាំពិក Rio de Janeiroឆ្នាំ២០១៦ មានកំពស់៦៩សង់ទីម៉ែត្រ និងទម្ងន់១.៥គីឡូក្រោម។ វាធ្វើឡើងពីអាលុយមីញ៉ូម,ឈើនិងក្រណាត់សូត្រដ៏មាន គុណភាពខ្ពស់, លាយឡំជាមួយក្បាច់រចនាយ៉ាងអស្ចារ្យ។
មនុស្យចំនួន១២០០០នាក់ នឹងត្រូវជ្រើសរើសអោយមកកាន់ដង្ហែរគុបភ្លើងបណ្តាក់គ្នារយៈ១០០ថ្ងៃ។ រយៈពេល១០០ថ្ងៃនោះ ភ្លើងគុបនឹងរត់កាត់៣០០តំបន់ក្នុងរដ្ឋទាំង២៦របស់ប្រទេសប្រេស៊ីល, ក្នុងនោះក៏ ត្រូវឆ្លងកាត់Federal Distirct នាទីក្រុងBrasilliaដែលជាទីស្នាក់ការរបស់រដ្ឋាភិបាល មុននឹងបញ្ចប់គោលដៅនៅ Maracan Stadiumនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដើម្បីបើកសម្ពោធព្រឹត្តិការណ៍អូឡាំពិកជាផ្លូវការ។

Post a Comment