GuidePedia

0
ក្រុម​ម្ចាស់​ជើង​ឯក​​បារាំង Paris Saint-Germain និង​​ខ្សែ​បម្រើ​ដ៏​​មាន​​ថាម​ពល Blaise Matuidi នឹង​មាន​បំណង​ក្នុង​ការ​បន្ត​ការ​ចាប់​ផ្តមើ​យ៉ាង​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​​ក្នុង​​​ដូវ​កាល​នៃ​ក្រប​ខ័ណ្ឌ Ligue 1 នា​រាត្រី​នេះ ក្នុង​ពេល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​​ក្រុម​ភ្ញៀវ Bordeaux​។


ក្រុម​​របស់​​លោក Laurent Blanc ដណ្តើម​បាន​​១២​ពិន្ទុ​ពេញ​តាម​រយៈ​ការ​ប្រកួត​ទាំង​៤​លើក​​របស់​ពួក​គេ ខណៈ​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង Matuidi បាន​លេង​ក្នុង​តួនាទី​ដ៏​សំ​ខាន់​​សម្រាប់​ការ​​ទទួល​ជ័យ​ជម្នះ​របស់​ពួក​គេ​។

កីឡាករ​វ័យ​២៨​​ឆ្នាំ​រូប​នេះ បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​៤​គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​៧​គ្រាប់​របស់​ក្លិប​មក​ទល់​ពេល​នេះ តាម​រយៈ​ការ​រក​គ្រាប់​បាល់ប​ញ្ចូល​ទី​ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ២-០ លើ​ក្រុម Gazelec Ajaccio នៅ​មុន​ពេល​​គ្រាប់​បាល់​​បញ្ចូល​ទី​ក្នុង​តង់​ទី​២​របស់​គេ​បាន​ជួយ​ឲ្យ PSG រក​បាន​៣​ពិន្ទុ​ពេញ​ក្នុង​ពេល​ទទួល​ជ័យ​ជម្នះ ១-០ នៅ​លើ​ទឹក​ដី​ក្រុម Montpellier ក្នុង​រយៈ​ពេល​១​សប្តាហ៍​ក្រោយ​។

ភាព​មុត​ស្រួច​របស់ Matuidi មិន​បាន​កើត​ឡើង​​តែ​លើ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Ligue 1 ខណៈ​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​​រូប​នេះ​ក៏​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ផង​ដែរ​​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​។


គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​របស់​គេ​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី កាល​ពី​ថ្ងៃ​ចន្ទ បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០១៦ មួយ​នេះ​ទទួល​ជ័យ​ជម្នះ ២-១ ក្នុង​ទីក្រុង Bordeaux និង​បាន​នាំ​ឲ្យ​ខ្សែ​បម្រើ Morgan Schneiderlin របស់​បារាំង ចាត់​ទុក​រូប​គេ​ជា​កីឡាករ​ដ៏​សំខាន់​របស់ PSG​​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៣០​ទៀប​​ភ្លឺ (ម៉ោង​​នៅ​កម្ពុជា)​៕

ប្រភព​ព័ត៌មាន៖ Bangkok Post

ការ​​ជួប​គ្នា​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

15.03.15 Bordeaux 3-2 Paris SG
22.01.15 Paris SG 2-1 Bordeaux
25.10.14 Paris SG 3-0 Bordeaux

Post a Comment

 
Top