ក្លិបយក្សរបស់អេស្ប៉ាញ FC Barcelona និង Atlético Madrid នឹងពាក់អាវយឺតដែលមានសារគាំទ្រដល់ជនភៀសខ្លួន មុនការប្រកួតចាប់ផ្ដើម (ពេលដើរចូលទីលានចាប់ដៃ) នៅក្នុងការប្រកួត La Liga ដែលក្រុមទាំង២នេះ នឹងប៉ះគ្នានៅកីឡដ្ឋាន Vicente Calderón នៅយប់ស្អែកនេះ។
គម្រោងនេះ គឺជាមូលនិធិរបស់ក្លិប Barca ជាអ្នកផ្ដួចផ្ដើមឡើង ដែលជាគម្រោងការរៃអង្គាសប្រាក់ដ៏ធំមួយ ដើម្បីគាំទ្រ និងជួយដល់ជនភៀសខ្លួនជនជាតិស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងប្រទេសមួយចំនួនទៀត ដែលកំពុងញាំញីដោយសារភ្លើងសង្គ្រាម។
សេចក្ដីលម្អិតនៃយុទ្ធនាការ ដែលសហការជាមួយនឹងអង្គការកាកបាទក្រហមនេះ នឹងសម្រេចជាផ្លូវការនៅ២ឬ៣ថ្ងៃខាងមុខ ប៉ុន្តែក្នុងជំនួបក្រុម Barca និង AT Madrid នៅ Vicente Calderón ក្រុមទាំង២ នឹងពាក់អាវនេះមុនគេ ដែលនៅលើអាវយឺតនោះ មានសារឲ្យជួយដល់ជនភៀសខ្លួន ទាំងភាសាអេស្ប៉ាញ និងភាសាអង់គ្លេសផងដែរ។
បញ្ជាក់ ក្រុម AT Madrid នឹងស្វាគមន៍ក្រុម Barca នៅក្របខ័ណ្ឌ La Liga សប្ដាហ៍ទី៣ នាថ្ងៃសៅរ៍ នៅកីឡដ្ឋាន Vicente Calderón (ម៉ោង០១:៣០នាទី យប់ថ្ងៃអាទិត្យ, កម្ពុជា)៕

Post a Comment