ការប្រកួតប្រដាល់ចម្រុះជើងថ្នាក់ជាតិ (MMA) នឹងចាប់ផ្តើមដំណើរការប្រកួតនៅខែវិច្ឆិកាខាងមុខនេះហើយដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់ MMA សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការបង្កើតព្រឹត្តិការណ៍នេះឡើងស្របពេលដែលសង្វៀនប្រដាល់ចម្រុះនៅតាមសង្វៀនទូរទស្សន៍ពីរត្រូវបានបិទ ហើយកម្មវិធីប្រដាល់ក្នុងទ្រុងអន្តរជាតិ ONE Championship នឹងវិលត្រឡប់មកអង្រួនសង្វៀនក្នុងរាជធានីភ្នំពេញនាពេលខាងមុខនេះ។
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា កម្មវិធីប្រដាល់ MMA ថ្នាក់ជាតិ នឹងចាប់ផ្ដើមដំណើរការប្រកួតក្នុងខែវិច្ឆិកា ខាងមុខនេះ។ សហព័ន្ធកីឡាប្រដាល់ក្បាច់គុនចម្រុះ(MMA) កម្ពុជាត្រៀមរៀបចំ៣ប្រភេទទម្ងន់គឺ៥៧គីឡូក្រាម, ៦១គីឡូក្រាម និង៦៦គីឡូក្រាម ហើយក្នុងមួយប្រភេទទម្ងន់មានកីឡាករចំនួន៨នាក់ ប្រកួតបែងចែកជា២ពូលចម្រាញ់យក៤នាក់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គ្រូបង្ហាត់ក្បាច់គុនចម្រុះ(MMA) និងម្ចាស់ក្លិប AFIGHTER រូបនេះ ប្រាប់ទៀតថា នៅពេលដែលស្វែងរកជើងឯករួចរាល់កីឡាករដែលជាម្ចាស់ជើងឯក នឹងទទួលបានការចុះកុងត្រាជាមួយ ONE FC ដែលអាចចុះឈ្មោះចូលរួមប្រកួតជាមួយស្ថាប័នលំដាប់ថ្នាក់អន្តរជាតិមួយនេះបាន៦ដង និងមានរយៈពេល២ឆ្នាំ។ បន្ទាប់ពីក្លាយខ្លួនជាកីឡាករក្នុងស្ថាប័ន ONE FC រួចរាល់កីឡាកររូបនោះអាចចូលរួមប្រកួតនៅគ្រប់បណ្ដាប្រទេសលើពិភពលោក ឲ្យតែមានកម្មវិធីប្រកួតរបស់ ONE FC ។
លោកបានបន្តថា កីឡាករប្រដាល់ MMA ដែលឈ្នះជើងឯកថ្នាក់ជាតិ នឹងក្លាយខ្លួនជាកីឡាករលំដាប់កំពូលនៅស្រុកខ្មែរ ពីព្រោះកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចម្រាញ់យកជើងខ្លាំងប្រចាំប្រទេសកម្ពុជាប្រភេទកីឡាប្រដាល់ក្នុងទ្រុង។ កីឡាករដែលចូលរួមប្រកួតប្រជែងសុទ្ធតែជាកីឡាករលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា ធ្លាប់ឈ្នះខ្សែក្រវាត់នៅតាមស្ថានីយទូរទស្សន៍ និងសង្វៀនប្រដាល់ក្នុងទ្រុងផ្សេងៗ ក្នុងប្រទេសកម្ពុជា។
សម្រាប់ប្រាក់តម្លៃខ្លួនអ្នកឈ្នះក្នុងមួយប្រកួតទទួលបាន ៣០០ ដុល្លារអាមេរិក ហើយអ្នកចាញ់ទទួលបាន ២៥០ ដុល្លារអាមេរិក។ សម្រាប់អ្នកឈ្នះជើងឯកប្រភេទគីឡូនីមួយៗ ទទួលបានខ្សែក្រវាត់និងទឹកប្រាក់ចន្លោះពី ៧ពាន់ដល់ ១ម៉ឺនដុល្លារអាមេរិក ដែលនៅពេលកម្មវិធីជិតចាប់ផ្ដើមសហព័ន្ធនឹងបញ្ជាក់ម្ដងទៀត។ ចំណែកជើងឯករង និងចំណាត់ថ្នាក់លេខ ៣ ក៏នឹងប្រកាសឲ្យដឹងនៅពេលកម្មវិធីជិតចាប់ផ្ដើមដូចគ្នា។
តាមការឲ្យដឹងពីមន្ត្រីព័ត៌មានរបស់ ONE Championship ថា នៅចុងឆ្នាំ២០១៥ខាងមុខនេះ កម្មវិធីប្រដាល់ក្នុងទ្រុងរបស់ខ្លួននឹងវិលត្រឡប់មករៀបចំការប្រកួតនៅប្រទេសកម្ពុជា ប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការទេថាថ្ងៃខែណា។ ព្រឹត្តិការណ៍នេះប្រជុំដោយជើងខ្លាំងលំដាប់ពិភពលោក និងមានផ្សាយទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក។
ចំណែកកម្មវិធីប្រកួតប្រដាល់ក្បាច់គុនចម្រុះនៅសង្វៀនទូរទស្សន៍ស៊ីធីអិន និងបាយ័នបានបិទបាត់ទៅហើយ។ លោក ម៉ា សេរី ប្រធានផ្នែកកីឡានៅស៊ីធីអិនបាននិយាយថា ដោយសារអត់មានអ្នកឧបត្ថម្ភដែលបង្ខំចិត្តឲ្យសង្វៀនប្រដាល់ MMA របស់លោកផ្អាកការប្រកួត៕
ចាន់ រតនា (លើ)ប្រកួតក្នុងទ្រុង ONE Championship

លោក ហ៊ុន ច័ន្ទរាជ្យ

Post a Comment