ក្លិប Real Madrid បានទទួលពានរង្វាន់ Best Team ពីខាង IFFHS (International Federation of Football History & Statistics ) នៅឆ្នាំ២០១៤ ដោយសារតែក្លិបមួយនេះឈ្នះពានរង្វាន់ 2014 Club World Cup និង UEFA Champions League ។
ត្បិតតែរដូវកាល ២០១៤-២០១៥ ក្លិប Real Madrid មិនទទួលបានពានរង្វាន់អ្វីក៏ដោយ ប៉ុន្តែពេលនេះខាង IFFHS បានផ្ដល់ពានរង្វាន់មួយឱ្យ គឺពានក្រុមល្អជាងគេនៅឆ្នាំ២០១៤។ ដោយសំអាងថាអធិរាជសធ្វើបានល្អជាងគេនៅឆ្នាំមុន ពោលគឺមានពិន្ទុដល់ទៅ៣៨១ពិន្ទុ , Bayern Munich បាន ២៧៦ពិន្ទុ , Atletico Madrid បាន២៦៧ពិន្ទុ និងក្រុមខ្លាំងរដូវកាលនេះ Barcelona បាន ២៥១ពិន្ទុ។
ក្នុងការទទួលពាននេះដែរ Sergio Ramos ជាអ្នកតំណាងឱ្យក្រុម Real Madrid ទាំងមូល ចំណែកឯ Cristiano Ronaldo វិញទទួលបានពានរង្វាន់ផ្ទាល់ខ្លួនពីរគឺ World’s Top Scorer និងWorld’s Top Division Goalscorer (លេងនៅលីក La Liga) ប្រចាំឆ្នាំ២០១៤។ ងាកទៅខាង Toni Kroos វិញ ក៏បានកាន់ពានរង្វាន់មួយដែរគឺ Best Playmaker 2014 ដោយទទួលបានសំឡេងគាំទ្រ ១១០ ច្រើនជាង Lionel Messi បាន ១០៨ និង James Rodriguez បាន៥៣ ។
ក្រោយពី IFFHS បានប្រកាសយ៉ាងដូច្នេះ មានមតិមួយចំនួនបានរិះគន់ថាហេតុអ្វីពានរង្វាន់អស់ទាំងនេះបានទៅលើក្រុម Real Madrid ដោយពួកគេមិនទទួលបានពានអ្វីសោះនោះ។ ចំពោះសំនួរនេះ អង្គភាពខាងលើបានឆ្លើយថាពួកគេគិតត្រឹមតែឆ្នាំ២០១៤កន្លងទៅប៉ុណ្ណោះ មិនទាន់គិតដល់ឆ្នាំ២០១៥នេះទេ៕

Post a Comment