“ខ្ញុំមិនសុំទោសទេ ខ្ញុំចង់ឱ្យ Real ចាញ់រហូត” ជាសម្ដីរបស់ខ្សែការពារ Gerard Pique របស់ក្រុម Barcelona ដែលនិយាយឌឺដងដាក់ក្រុមអ្នកគាំទ្រមួយចំនួនដែលស្អប់រូបគេខ្លាំង។
Pique បច្ចុប្បន្ននេះមានអ្នកស្អប់ ២ក្រុមធំៗ។ ក្រុមទី១គឺជាក្រុមអ្នកគាំទ្រ Real Madrid ដែលស្អប់រូបគេតាំងពីយូរណាស់មកហើយ។ ចំណែកឯក្រុមមួយទៀតគឺក្រុមអ្នកគាំទ្រជម្រើសជាតិអេស្ប៉ាញដែលទើបតែចាប់ផ្ដើមស្អប់អតីតកីឡាករ Manchester United នេះ តាំងពីរូបគេថាជនជាតិកាតាឡាន់គូរតែផ្ដាច់ខ្លួនពីអេស្ប៉ាញ។ តែទោះជាមានអ្នកស្អប់ច្រើនយ៉ាងនេះក្ដី កីឡាករវ័យ២៨ឆ្នាំរូបនេះបាននិយាយថារូបគេមិនស្ដាយក្រោយចំពោះអ្វីដែលខ្លួនធ្វើនោះទេ ហើយគោលបំណងធំបំផុតគឺចង់ឱ្យ Real Madrid ចាញ់ការប្រកួតរហូត។
ស្វាមីរបស់តារាចម្រៀង Shakira ខាងលើបានបញ្ជាក់បន្ថែមថា៖ “ខ្ញុំធ្លាប់និយាយ១ពាន់ដងមកហើយ ហើយខ្ញុំនឹងនៅតែនិយាយដូច្នេះទៀត។ ខ្ញុំចង់ឱ្យតែ Real បានអ្វីដែលអាក្រក់ៗ ឬចាញ់ការប្រកួតរហូត។ ខ្ញុំមិនសូមទោសចំពោះអ្វីដែលខ្ញុំធ្វើនេះទេ។ ចាកចេញពីជម្រើសជាតិគឺជារឿងចុងក្រោយដែលខ្ញុំត្រូវធ្វើ ហើយវាជាអ្វីដែលក្រុមអ្នកស្អប់ខ្ញុំចង់បាន”។
Pique មានសញ្ជាតិកាតាឡាន់ ដែលមានឪពុកជាអ្នកជំនួញ និងម្ដាយជាប្រធានគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យធំមួយក្នុងទីក្រុង Barcelona ។ ជីតារបស់គេក៏ជាអតីតអនុប្រធាននៅក្លិប Barcelona ផងដែរ៕

Post a Comment