GuidePedia

0
លោក Arsene Wenger បាន​និយាយ​យ៉ាង​ទ​ទូច​ថា ក្រុម​កាំភ្លើងធំ Arsenal​ របស់លោក​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​បាល់ទាត់​ដោយ​មិនចាំបាច់​ត្រូវ​ការទិញ​កីឡាករ​បន្ថែមទៀត​នោះទេ​។ ​


​ទោះបីជា​យ៉ាងណាក្តី សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កីឡាករ Karim Benzema គឺជា​គោលដៅ​ចង់បាន​កំពូល​របស់​ក្លិប Arsenal​នៅក្នុង​រដូវ​កាល​ក្តៅ​នេះ ថ្វីបើ​លោក Karim Benzema មិនទាន់​ប្រុងប្រៀប​មុន ដោយ​រង់ចាំ​រហូតដល់​ដំណាក់កាល​ជិត​បិទ​ទីផ្សារ មុនពេល​សម្រេច​ការផ្ទេ​រ​យក​តារាបាល់ទាត់រ​បស់​ក្លិប Real Madrid​ ម្នាក់នេះ​ក៏ដោយ​។ ​​

​កីឡាករ​តែ​ម្នាក់​គត់​ដែល​ក្លិប​នៅ​ក្រុង​ឡុងដ៍​ ភាគ​ខាងជើង​មួយ​នេះ ទិញ​បាន​គឺ​អ្នកចាំទី Petr Cech របស់​ក្លិប Chelsea​ ហើយ​លោក Wenger ​បាន​និយាយថា ក្រុម​របស់គាត់​បច្ចុប្បន្ន រឹងមាំ​ល្មម​នឹង​អាច​បង្ក​ព្យុះភ្លៀង​បាន​សម្រាប់​រដូវ​កាល​បាល់ទាត់​ថ្មី ដែល​ខិតចូល​មកដល់​នាពេល​ខាងមុខនេះ​។ ​​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​៦៥​ឆ្នាំ​ម្នាក់នេះ បាន​និយាយថា លោក​មិន​បិទទ្វា​រនោះទេ បើយើង​​រកឃើញ​កីឡាករ​ត្រឹមត្រូវ​ដែល​អាចធ្វើ​ឲ្យ​ក្រុម​​រឹងមាំ​បាន ប៉ុន្តែ​មកទល់ នឹង​ ពេលនេះ មិន​ទាន់​មាន​​កីឡាករ​រូប​ណា​ដែល​យើង​មើលឃើញថា អស្ចារ្យ​​ល្មម​នឹង​អាច​ទទួលយកបាន​នោះទេ​។ ​​

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​យើង​មាន​ក្រុម​​ដ៏​រឹងមាំ​មួយ​រួចទៅហើយ ហើយ​​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រុម​មួយ​នេះ​នឹង​អាច​លេង​ដល់​កម្រិត​ដែល​ពួកគេ​ចង់ ពោល​គឺជា​កម្រិត​មួយ​ដែល​អាច​ផ្តួល​ក្រុម​កំពូល​ដទៃ​ទៀត​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​៕

Post a Comment

 
Top