GuidePedia

0
បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិស័យ​កីឡា Sky Sport របស់ប្រទេស Italia បានចុះផ្សាយថា Bayern Munich ស្នើរទិញខ្សែ​បម្រើ Arturo Vidal ​ប្រមាណ​ 40 លាន​អឺ​រ៉ូ ប៉ុន្តែម្ចាស់ជើងឯក Italia 4សម័យត្រូវការ 45 លាន​អឺ​រ៉ូ ។


Bayern Munich ក្លិប​យក្ស​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga ​របស់​អាល្លឺម៉ង់​បានត្រៀមកញ្ចប់ថវិការ​ប្រមាណ​ 40 លាន​អឺ​រ៉ូ ដើម្បី​ស្នើរទិញ​ខ្សែ​បម្រើ Arturo Vidal របស់​ក្រុម Juventus ក្លឹបកំពូលក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី ​នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិស័យ​កីឡា Sky Sport របស់ប្រទេស Italia បានចុះផ្សាយ ។

ក្រុម Bayern ទើបតែ​បានលក់ខ្សែបម្រើ Bastian Schweinsteiger ប្រធាន​ក្រុម​​ជម្រើស​ជាតិ​របស់​អាល្លឺម៉ង់​ឱ្យទៅ​ក្រុម Manchester United ហេតុនះហើយ Bayern ចាំបាច់ត្រូវតែ​ស្វែង​រក​ខ្សែ​បម្រើ​ថ្មីជាបន្ទាន់ដើម្បីមកជំនួស ពីព្រោះបច្ចុប្បន្នក្លឹប​មិនមានកីឡារករខ្សែបម្រើល្អ​គ្រប់គ្រាន់នោះទេ​។

បេសកកម្ម​ប្រម៉ាញ់​របស់ក្រុម Bayern នេះ​ហាក់ដូចពុំមានការរីកចំរើនទៅមុខនោះទេពីព្រោះ "Bianconeri​" ត្រូវការទឹក​ប្រាក់ចំនួន 45 លាន​អឺ​រ៉ូ សម្រាប់​តម្លៃ របស់​កីឡាករ​ជម្រើសជាតិឈីលី​​។


ប៉ុន្តែ​​កីឡដ្ឋាន Allianz Arena អាចនឹងមានប្រៀបព្រោះថា ​លោក Michael Beach Ke ដែលជា​នាយក​កីឡារបស់ក្រុម ជាមនុស្សម្នាក់​មាន​តួនាទី​សំខាន់​ក្នុងការ ដឹកនាំកីឡាករវ័យ 28 ឆ្នាំ​រូប​នេះ​ ផ្ទេរចេញពីក្រុម Kolo របស់​ប្រទេស​ឈីលីមក​ក្លិប Bayer Leverkusen ក្នុង​ឆ្នាំ 2007 ម្តងរួចមកហើយ ។

Post a Comment

 
Top