GuidePedia

0
ក្លឹបបិសាចក្រហម Manchester United បានព្រមព្រៀងលក់កីឡាករខ្សែបម្រើល្បឿន Angel Di Maria ទៅឲ្យក្លឹបជើងឯកបារាំង Paris Saint Germain លុះត្រា តែព្រមលក់កីឡាករខ្សែប្រយុទ្ធ Edinson Cavani មក ឲ្យវិញដើម្បីជំនួសកៅអី Robin van Persie ដែលបានលក់ទៅឲ្យក្លឹប Fenerbahce របស់តួកគីកាលពី សប្តាហ៍មុន ។


តាមរយៈសារព័ត៌មាន Daily Express បានឲ្យដឹងថានេះជាជំហានទី១សម្រាប់ក្លឹបជើងខ្លាំងអង់គ្លេស Man Utd ដែលអាចនឹងផ្ទេរអតីតខ្សែបម្រើល្បឿនរបស់ក្លឹប Real Madrid ទៅកាន់ទឹកដីបារាំងវិញ ជាមួយនឹងការដាក់ការចាប់ អារម្មណ៍លើកទី២ទៅលើខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ ជនជាតិអ៊ុយរូហ្គាយ Edinson Cavani មក កាន់ទឹកដី Old Trafford វិញ ។

ប្រសិនបើចរចាត្រូវរ៉ូវគ្នាទៅលើតម្លៃខ្លួន៤២.៨លានផោនរបស់ Di Maria មែននោះ ខណៈដែល Cavani មានតម្លៃ ខ្លួនរហូតដល់ ៥០លានផោននោះ នោះកិច្ច សន្យានឹងត្រូវបានធ្វើឡើងរវាងក្លឹបយក្សទាំងពីរ មុនពេលចាប់ផ្តើមរដូវ កាលថ្មីឆ្នាំ ២០១៥-២០១៦ ទោះបីជា Angel Di Maria ទើបតែបានលេងរយៈពេល១ឆ្នាំ ទៀតនៅកីឡដ្ឋាន Old Trafford ក៏ដោយ ។


ខ្សែបម្រើជនជាតិអាហ្សង់ទីន Angel Di Maria បានកំពុងតែនៅតម្លៃខ្លួន ៥៩.៧លានផោន ថ្លៃជាងគេកាលពី Man Utd បានទិញមកពីក្លឹប Real Madrid កាលពី រដូវកាលមុន តែពេលថ្មីៗនេះក៏បំណងទៅលេងនៅក្លឹប PSG ផងដែរ ក្រោយទទួលរងរបួសខ្លាំងពេកនៅទឹកដីអង់គ្លេសក្នុងក្លឹបបិសាចក្រហម និងមិនបានជួយឲ្យ Man Utd ឈ្នះពាន អ្វីទេក្រៅពីបានលេងវគ្គជម្រុះក្នុង Champions League រដូវកាលនេះ បន្ទាប់ពីជាប់លេខ៤នៅ Premier League ៕

Post a Comment

 
Top