GuidePedia

0
បញ្ជី​ឈ្មោះ​បេក្ខភាព​១០​រូប​ដែល​ត្រូវ​ដណ្ដើម​យក​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​នៅ​អឺរ៉ុបឆ្នាំ​២០១៥ (UEFA Best Player) ​ត្រូវ​បាន​ខាង​ UEFA ​បញ្ចេញ​ឱ្យ​ដឹង​កាល​ពី​យប់​មិញ​នេះ​ហើយ។ ​ក្នុង​ចំណោម​​១០​នាក់​នោះ​ មាន​តែ​ម្នាក់​​ប៉ុណ្ណោះ​​ដែល​លេង​នៅ Premier League ​របស់​អង់គ្លេស ក្រៅ​ពី​នោះ​មាន​នៅ​ក្លិប Barcelona ​និង Juventus ច្រើន​ជាង​គេ។


ម្ចាស់​ពាន​រង្វាន់​ឆ្នាំ​មុន Cristiano Ronaldo ​ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខាង​លើ​នេះ​ដែរ ហើយ​ក៏​ជា​កីឡាករ​តែ​ម្នាក់​គត់​របស់ Real Madrid ​ដែល​មាន​វត្តមាន​ក្នុង​ការ​ដណ្ដើម​យក​ពាន​រង្វាន់​នេះ។

១. Arturo Vidal (Juventus)


២. Carlos Tevez (រដូវ​កាល​មុន​នៅ Juventus ​ហើយ​ទើប​តែ​ផ្លាស់​ទៅ Boca Juniors )


៣. Luis Suarez (Barcelona)


៤. Cristiano Ronaldo (Real Madrid)


៥. Paul Pogba (Juventus)


៦. Andrea Pirlo (រដូវ​កាល​មុន​នៅ Juventus ​ហើយ​ទើប​តែ​ផ្លាស់​ទៅ New York City FC)


៧. Neymar (Barcelona)


៨. Lionel Messi (Barcelona)


៩. Eden Hazard (Chelsea)



១០. Gianluigi Buffon (Juventus)


ចំពោះ​ថ្ងៃ​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ​ខែ​សីហា ចំ​ថ្ងៃ​ចាប់​​​ពូល​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​២០១៥-២០១៦។

Post a Comment

 
Top