Manchester United នឹងលក់អ្នកចាំទី Victor Valdes ចេញបន្ទាប់ពីលោក Louis van Gaal បានបញ្ជាក់ថាកីឡាកររូបនេះបង្ហាញអាកប្បកិរិយាមិនល្អ និងមិនស្ដាប់បញ្ជាថ្នាក់ដឹកនាំ។
លោក Van Gaal បាននិយាយថា៖ “ខ្ញុំមិនយក Valdes មកលេងនៅ Pre-Season នេះដោយសារតែគាត់មិនស្ដាប់តាមទស្សនវិជ្ជារបស់ខ្ញុំ។ គាត់បានបដិសេធមិនលេងឈុតយុវជនកាលពីរដូវកាលមុន។
ទស្សនវិជ្ជាជារបៀបដែលកីឡាករទាំងអស់ត្រូវតែធ្វើតាម ហើយប្រសិនបើអ្នកមិនអាចទេនោះ មានតែត្រូវចាកចេញហើយ។ សម្រាប់ក្រុមគឺជារឿងគួរឱ្យសោក ស្ដាយ ដែលត្រូវបាត់បង់គាត់ ប៉ុន្តែយើងត្រូវប្រកាន់ជំហរទស្សនវិជ្ជារបស់យើង”។
អ្នកចាំទីវ័យ៣៣ឆ្នាំខាងលើទើបតែចូលរួមជាមួយ Manchester United នៅខែមករាដើមឆ្នាំនេះទេដោយ Free Transfer បន្ទាប់ពីរូបគេចាកចេញពី Barcelona នៅឆ្នាំ២០១៤។ ទន្ទឹមនឹងការប្រកាសលក់កីឡាកររូបដែរ បិសាចក្រហមបានសម្លឹងឃើញអ្នកជំនួសរួចទៅហើយដែរគឺអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន Sergio Romero ដែលអស់កុងត្រាជាមួយក្លិប Sampdoria ពោលគឺកីឡាករវ័យ២៨ឆ្នាំរូបនេះអាចទៅលេងនៅក្លិបណាក៏បានដែរឱ្យតែគេពេញចិត្ត៕

អ្នកចាំទីជម្រើសជាតិអាហ្សង់ទីន Sergio Romero ដែល Man Utd ចាប់អារម្មណ៍

Post a Comment