GuidePedia

0
កីឡាករ Bastian Schweinsteiger​ បាន​និយាយយ៉ាង​​ទ​ទូច​ថា លោក​ចូល​លេង​ជាមួយ​ក្លិប Man Utd​ គឺ​ដើម្បី​ឈ្នះ​ជើងឯក​បាល់ទាត់ ជាជាង​ការចង់​ជួបជុំគ្នា​វិញ​ជាមួយ​គ្រូបង្វឹក ​Louis van Gaal​។ ​


​សូមបញ្ជាក់ថា កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ម្នាក់នេះ បានបញ្ចប់​ទំនាក់​ទំនង​រយៈពេល​១៧​ឆ្នាំ​របស់គាត់​ជាមួយ​ក្លិប Bayern Munich ដើម្បី​ផ្ទេរ​មកកាន់​ទឹកដី Old Trafford ​ក្នុងតម្លៃ​១២​លាន​ផោន​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ពោលគឺ​លោក​បាន​មកដល់​ក្នុង​ថ្ងៃ​តែមួយ​នៃ​ការមកដល់​របស់​តារាបាល់ទាត់ Morgan Schneiderlin របស់​ក្លិប Southampton។ ​​

​ដោយ​ធ្លាប់​ឈ្នះ​ជើងឯក Bundesliga ៨​លើក DFB Pokals ៧​លើក និង Champions League ១​លើក​នៅ​ជាមួយ​ក្លិប Bayern Munich ក៏ដូចជា​ពានរង្វាន់​បាល់ ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៤ ជាមួយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នោះ កីឡាករ Schweinsteiger បាន​និយាយថា គាត់​មិនទាន់​បាត់​ការស្រេកឃ្លាន​ នោះទេ ចំពោះ​ការ​ឈ្នះ​​ជើងឯក​បាល់ទាត់​កំពូល​ជាច្រើន​ទៀត។ ​​

​លោក​បាន​បន្តទៀតថា លោក​ពិតជា​សប្បាយ​ចិត្ត​ខ្លាំងណាស់​ចំពោះ​ការផ្ទេរ​មកកាន់​ទីនេះ ហើយ​វា​គឺជា​កិ​តិ្ត​យស​ខ្លាំងណាស់ នៅពេលដែល​មានឱកាស​លេង​ជាមួយ​ក្លិប​ធំ ដូចជា​ក្លិប Man Utd។ ​


​ដោយឡែក លោក Van Gaal បាន​និយាយថា លោក​សប្បាយចិត្ត​ណាស់​ចំពោះ​ការមកដល់​របស់​កីឡាករ​វ័យ​៣០​ឆ្នាំ​ម្នាក់នេះ ពីព្រោះថា គាត់​គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​៕

Post a Comment

 
Top