GuidePedia

0
កីឡាករ​ជើង​ចាស់​សញ្ជាតិ​ប្រេស៊ីល​ KAKA​ ​ដែល​លេង​នៅ​ក្លឹប​ Orlando City របស់​អាមេរិក​ បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ​ប្រើ​ក្បាច់​ញាក់​ និង​អូស​បាល់​ពី ពាក់​កណ្ដាល​តារាង​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​។


ការ​ប្រកួត​ដែល ​Orlando City ស្វាគមន៍​ក្រុម​អង់គ្លេស​ West Brom ក្នុង​ជំនួប​មិត្តភាព​មុន​បើក​រដូវ​កាល ​នៅ​សហរដ្ឋ​អាមេរិក​នេះ ​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្រុម​អង់គ្លេស​៣​ទល់​១។

តាមរយៈ​សមត្ថភាព​នេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ អតីត​កីឡាករ​របស់​ AC Milan, Real Madrid​ រូប​នេះ​នៅ​តែ​ល្អ​ទោះ​បី​ជា​មាន​វ័យ​៣៣​ឆ្នាំ​ហើយ​ក៏​ដោយ។ បន្ថែម​ពី​នេះ​ទៀត​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​គេ ​កំពុង​តែ​ល្បី​ពេញ​បណ្ដា​សារព័ត៌មាន​កីឡា​ ក្នុង​ពិភពលោក​ចុះ​ផ្សាយ​ផង​ដែរ។

សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា​៖

Post a Comment

 
Top