GuidePedia

0
ទាំងកីឡាករខ្សែបម្រើប្រយុទ្ធ Franck Lampard និងខ្សែបម្រើដូចគ្នា Andrea Pirlo សម្រេចចិត្តផ្លាស់មក លេងទឹកដីសហរដ្ឋអាម៉េរិមនៅក្នុងក្លឹប New York City មិនមែនដើម្បីតែប្រាក់នោះទេ សំខាន់គឺដើម្បីបញ្ចប់ជីវិតជា កីឡាបាល់ទាត់អាជីពនៅទឹកដីមហាអំណាចមួយនេះប៉ុណ្ណោះ ។


លោក Claudio Reyna នាយកក្លឹបដែលនៅក្នុងក្របខណ្ឌកំពូល Major League Soccer (MLS) របស់អាម៉េរិកបាន ថ្លែងប្រាប់សារព័ត៌មាន BBC ថា “តារាឆ្នើម Lampard និង Pirlo មកលេងនៅទីនេះគឺមិនដើម្បីតែប្រាក់នោះទេ ខណៈ ដែលអតីតកីឡាករក្លឹប Juventus, Pirlo ទទួលបានប្រាក់ពលកម្មតែ ៥.១៧លានផោន និង Lampard ទទួលបាន ៣.៨ លានផោនប៉ុណ្ណោះ ដែលនេះជាចំនួនដ៏តិចតួចបំផុតសម្រាប់កីឡាករល្បីទាំងពីរនាក់នេះ” ។

លោក Reyna បានបន្ថែមទៀតថា នៅពេលដែលខ្ញុំបានសួរពួកគេ ពួកគេក៏បានមើលមុខខ្ញុំភ្លាម ហើយឆ្លើយថា ពួកគេ មកទីនេះគឺដើម្បីប្រកួតប៉ុណ្ណោះ ហើយក៏ មើលឃើញភាគច្រើនកីឡាករចាស់ក៏ច្រើនតែ បញ្ចប់អាជីពនៅទីនេះផងដែរ” ។

អតីតខ្សែបម្រើក្លឹបតោខៀវ Chelsea, Lampard បានផ្លាស់មកលេងនៅក្នុងក្លឹប New York City កាលពីខែមករា ឆ្នាំ ២០១៥ តែត្រូវបានក្លឹប Manchester City ខ្ចីជើងទៅលេងនៅ Premier League ដោយសារតែ MLS កំពុងបិទរដូវ កាលនៅឡើយ ដែលបានខកខានក្នុងក្លឹប New York លើកដំបូងពេលប្រកួតបានស្មើ ទល់នឹងក្រុម Toronto កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍ដោយសារតែមានបញ្ហារបួសហើមកូនកណ្តុរ ។


ចំណែកខ្សែបម្រើ Pirlo វ័យ៣៦ឆ្នាំដែលត្រៀមលេង ក្នុង Euro 2016 ក៏ត្រៀមបង្ហាញខ្លួនលើកដំបូងពេលក្រុម New York ជួបប្រកួតទល់នឹងក្រុម Orlando នារាត្រីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៥ ដែលនឹងចាប់ដៃគូ ជាមួយនឹងខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ David Villa ដែលបានមកលេង នៅទីនេះ២ឆ្នាំមកហើយ ៕

Post a Comment

 
Top