GuidePedia

0
ក្រុមកាំភ្លើងធំ Arsenal ធ្វើបានល្អមែន ទែន តាមរយៈមិនរបូត១គ្រាប់សោះពេល ដែលបំបាក់ក្រុមម្ចាស់ផ្ទះ Singapore Select XI របស់សិង្ហបុរី ៤-០ ដាច់មិនឲ្យ ងើបមុខរួចនៃជំនួបមិត្តភាពអន្តរជាតិយប់មិញនេះនៅថ្ងៃបើកឆាក នៃដំណើរប្រកួតទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការមកកាន់ទ្វីបអាស៊ី ។


នេះជាមួយប្រកួត និងជាជ័យដំបូងផងដែរសម្រាប់ក្រុមរបស់លោក Arsene Wenger ក្រោយពេលបញ្ចប់រដូវកាល Premier League កាលពីខែ ឧសភាកន្លងទៅ ដោយ បានប្រើពេលត្រឹមតែ៥០នាទីប៉ុណ្ណោះក្នុងការរក បាន៤គ្រាប់ផ្ទួនៗគឺនៅចន្លោះនាទី ៣០ ៧៦ និង ៧៩ ពីការស៊ុតបញ្ចូលទីបាន៣គ្រាប់ដោយកីឡាករខ្សែ ប្រយុទ្ធ Chuba Alpom និងមិត្ត រួមក្រុមជនជាតិអង់គ្លេស Jack Wilshere ប៉េណាល់ទីបាន១គ្រាប់ដែរនៅនាទីទី៦០ ។

ចប់ការប្រកួតពេញម៉ោង Arsenal ៤ និង Singapore Select XI ០ ពីប្រវត្តិជួបគ្នាលើកទី១នៅក្នុងទឹកដី របស់ខ្លួននៃជំនួបមិត្តភាពអន្តរជាតិ ។ សម្រាប់ការត្រៀម រដូវកាលថ្មីឆ្នាំ២០១៥-២០១៦ ខាងមុខនេះ Arsenal រឹតតែរវល់ខ្លាំងឡើង ទាំងការលេងពាន Premier League, Champions League, Capital One Cup និង ការពារពាន FA Cup ផងដែរ ទល់នឹងក្រុមខ្លាំងជាបន្តទៀតដែលគ្រោងនឹងចាប់ផ្តើមនាដើម ខែសីហាខាងមុខនេះហើយ និងត្រៀមជួបក្រុមជើងឯកតោ ខៀវ Chelsea នាថ្ងៃទី០២ សីហា ផងដែរ ដើម្បីដណ្តើមយកពាន បើករដូវកាល FA Community Shield ៕



Post a Comment

 
Top