GuidePedia

0
ខ្សែបម្រើរបស់ក្លឹប មហាសេដ្ឋី PSG ឈ្មោះថា Thiago Motta បានប្រកាសជាសាធារណៈឲ្យ​ដឹងថា កីឡាករនឹងមានគម្រោងចាកចេញពី ក្លឹបក្នុងរដូវកាលនេះ ​ហើយ ប្រសិនជាមានដៃគូរទីផ្សារ​ណាត្រូវការ។​


ខ្សែបម្រើក្រុមជម្រើសជាតិ ប្រេស៊ីល វ័យ ៣២​ឆ្នាំបានប្រកាសជាសារធារណៈពីគោលបំណងរបស់ខ្លួន ដែល​លែងចង់បន្ដរស់ក្នុងទឹកដី ប្រទេសបារាំងទៀតហើយ ប្រសិនជាមានដៃគូរទីផ្សារណា មានចំណាប់អារម្មណ៍​ចង់ផ្ទេរជើង។

ប្រភពព័ត៌បានបង្ហាញទៀតថា ខ្សែបម្រើរូបនេះ បានមានទំនាក់ទំនងជាមួយក្លឹប Atletico Madrid យ៉ាងជ្រៅជ្រះ ហើយក៏គ្រោងនឹងផ្លាស់ជើងទៅទីនោះដែរប៉ុន្ដែ ទីផ្សារជជែកគ្នារវាងថ្នាក់ដឹកនាំក្រុម​ទាំង ២ នៅមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ ។

Thiago Motta បានប្រាប់អ្នកសារព័ត៌មានដោយបើកចំហរថា វាគឺដល់ពេលដែល ត្រូវធ្វើការប្រែប្រួលហើយ ហើយគាត់ក៏បានប្រាប់ដល់ថ្នាក់ដឹកនាំថាគាត់ក៏លែង ចង់បន្ដនៅក្នុងក្លឹបនេាះទៀតដែរ។ ហើយម្យ៉ាងវិញទៀត គាត់ក៏នឹងផុតកិច្ចកុងត្រា ក្នុង PSG នារដូវកាលក្រោយនេះផងដែរ។


គូសបញ្ញាក់ផងដែរថា កីឡាករ Thiago Motta នៅមិនទាន់ដឹងពីតម្លៃខ្លួននៅឡើយទេ ខណៈនៃប្រកាស​សមាសភាពចង់ចាកចេញ ។ ហើយរឿងមួយវិញទៀត ទន្ទឹមនិងការប្រកាសនេះ ផងដែរ ក៏មិនទាន់នឹងលេច ឮដំណឹងថាមានក្រុមណាមួយ ចង់មកទាក់ទងផដែរ ក្រៅពី Atletico Madrid ។

Post a Comment

 
Top