GuidePedia

0
ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ Hun Sen-Cup កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ ក្នលងមកនៅ វិមាននៃពហុកីឡដ្ឋានជាតិ សម្រាប់ពូល A ក្រុមកង ពលធំ អន្តរាគមន៍លេខ៣ បានប្រកួតឈ្នះក្រុមកងពលតូច អន្តរាគមន៍លេខ៧ ដោយលទ្ធផល ៣-១ ក្នុងលំដាប់ពិន្ទុ ២៣-២៥ ២៦-២៤ ២៥-១៦ និង ២៥-១៩ ខណៈដែល ក្រុមទាំងពីរនេះទើបតែលេងបានលេង១ប្រកួតដូចគ្នា ។


ចំពោះពូល B វិញក្រុមក្រសួងមហាផ្ទៃ បានប្រកួតឈ្នះក្រុមសាលាខេត្តកំពង់ចាម ៣-០ ដាច់ក្នុងពិន្ទុ ២៥-១៩ ២៥-១៧ និង ២៥-២០ ហើយជ័យជំនះរបស់ក្រុម ក្រសួងមហាផ្ទៃលើកនេះ ធ្វើឲ្យក្រុមនេះកក់កៅអីមួយដើម្បី ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រាដែលក្រុមសាលាខេត្តកំពង់ចាម វិញ ២ប្រកួត ឈ្នះ១ និងចាញ់ ១ រកបាន ៣ពិន្ទុប៉ុណ្ណោះ ។


ចំណែកក្រុមកងពលតូចលេខ៣១ ការពារកោះ-ឆ្នេរ បានប្រកួតចាញ់ក្រុមសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ១-៣ ក្នុងពិន្ទុ ១៣-២៥ ១៩ -២៥ ២៥-២០ និង ១៨-២៥ ។ ២ប្រកួត ក្រុមកងពលតូចលេខ៣១ ការពារ កោះ-ឆ្នេរ បានចាញ់ទាំង២ប្រកួតមាន ០ពិន្ទុ ហាលអាវមុនគេ ទោះមិនទាន់ ចប់ ការ ប្រកួតក៏ឡើយ ។ ចំពោះ ២ប្រកួត របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងវិញ ឈ្នះ១ និងចាញ់១ រកបាន៣ពិន្ទុ ៕

Post a Comment

 
Top