GuidePedia

0
ក្រុម​ហង្ស​ក្រហម​ Liverpool ​បាន​ចេញ​ឈុត​ក្រៅ​ដី​ថ្មី​របស់​ខ្លួន​ពណ៌​ស ​និង​ពណ៌​បៃតង​ចាស់ សម្រាប់​អ្នកចាំទី​ ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ព្រឹក​ម្សិល​​មិញ​ ដោយ​​ខ្សែ​ការពារ​ Martin Skrtel, កីឡាករ​ចំណូល​ថ្មី James Milner និង​អ្នកចាំទី ​​Simon Mignolet ជា​អ្នក​​​បង្ហាញ​​ម៉ូដ​ ខណៈ​ដែល​វីរបុរស​របស់​ក្លិប​ លោក​ Robbie Fowler ​ក៏​បាន​ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​បាន​ពាក់​​អាវ​​រដូវ​កាល​​ថ្មី​នេះ លោតឆ័ត្រ​យោង​ពី​លើ​អាកាស​ថែម​ទៀត​ផង។​​


Liverpool កំពុង​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​២​ប្រកួត​នៅ​ទី​នោះ ដោយ​ថ្ងៃ​​នេះ ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ Brisbane Roar FC នៅ​ម៉ោង​០៣:៤៥​នាទី​រសៀល​នេះ (កម្ពុជា) ​មុន​ពេល​ប៉ះ​ក្រុម​អូស្ត្រាលី​មួយ​ទៀត​ Adelaide United FC ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ៕



Post a Comment

 
Top