GuidePedia

0
Diego Godin ​បាន​ប្រាប់​ពី​គំនិត​ផ្ទាល់​ខ្លួន​របស់​គេ​ចំពោះ​រឿង Lionel Messi ​លេង​ល្អ​ខ្លាំង​នៅ Barcelona ​​តែ​មិន​អាច​ជួួ​យក្រុម​អាហ្សង់ទីន​លើក​ពាន​បានថា​មក​ពី​ប្រព័ន្ធ​ការពារ​នៅ​អេស្ប៉ាញ​ខុស​ពី​ប្រព័ន្ធ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិនៅ​​​តំបន់​អាមេរិក​ខាង​ត្បូង។


Messi ​មាន​ទម្រង់​លេង​​ល្អ​និង​រក​គ្រាប់​បាល់​បាន​ច្រើន​ណាស់​នៅ​ក្របខ័ណ្ឌ La Liga ​ប៉ុន្តែ​បើ​ងាក​ទៅ​មើល​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​ ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ហាក់​ដូច​ជា​មិន​សូវ​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន​ច្រើន​ទេ។ ចំពោះ​រឿង​នេះ ខ្សែ​ការពារ Godin ​ដែល​លេង​នៅ​ក្រុម Atletico Madrid ​បាន​ចេញ​មក​បង្ហាញ​គំនិត​របស់​គេ​ថា មក​ពី​ប្រព័ន្ធ​ការពារ​នៅ​អេស្ប៉ាញ​ខុស​ពី​ប្រព័ន្ធ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិនៅ​តំបន់​អាមេរិក​ខាង​ត្បូង​។

កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ខាង​លើ​បាន​​បក​ស្រាយ​បន្ថែម​ទៀត​ថា ខ្សែ​ការពារ​នៅ​អេស្ប៉ាញ​ភាគច្រើន​ចូល​ចិត្ត Messi ​ណាស់។ រាល់​ប្រកួត​ម្ដង​ៗ ពួកគេ​មិន​សូវ​ជា​ហ៊ាន​ទៅ​បិទ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ខ្លាំង​ទេ ហើយ​បើ​ទៅ​ជិត​វិញ​ម្នាក់​ៗ​ដូចជា​ចង់​ទៅ​ថត Selfie ជាមួយ​ច្រើន​ជាង​ទៅ​ដណ្ដើម​បាល់។ ខុស​ប្លែក​ពី​នៅ​តំបន់​អាមេរិក​ខាងត្បូង ដែល​ខ្សែ​ការពារ​ម្នាក់​ៗ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ជាតិ មិន​មែន​គ្រាន់​តែ​បាន​ទៅ​ជិត​ម្ចាស់​ពាន Ballon d’Or ​៤​សម័យ​នោះ​ទេ។


ឪពុក​របស់​កុមារា Thiago ​ខាង​លើ​ជា​កីឡាករ​ដែល​លេង​ជាមួយ Barcelona ​តាំង​ពី​តូច​ហើយ​រូប​គេ​បច្ចុប្បន្ន​ក៏​បាន​ជាប់​ឈ្មោះ​ជា​ Top Scorer ​ម្នាក់​ដែរ​នៅ​ក្រប- ខ័ណ្ឌ La Liga ​របស់​អេស្ប៉ាញ។ ចំពោះ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ បុរស​ស្មោះ​ស្នេហ៍​រូប​នេះ​មិន​ទាន់​បាន​ជួយ​ប្រទេស​លើក​ពាន​រង្វាន់​ធំ​អ្វី​មួយ​នោះ​ទេ ដោយ​បាន​ត្រឹម​តែ​លេខ​២​ប៉ុណ្ណោះ​នៅ​ព្រឹត្តិការណ៍ World Cup ​និង Copa America ៕

Post a Comment

 
Top