GuidePedia

0
បន្ទាប់​ពី​មានពាក្យ​ច​ចាម​អារាម​អំពី​ការ​ផ្លាស់​ប្តូ​រក្រុមជាច្រើន​ខែ​ដោយ​សារ​តែការ​បដិសេធ​មិន​ព្រមចុះ​កិច្ច​សន្យា​ថ្មី​ជាមួយ "ហង្សពណ៌​ក្រហម​" នៅ​ទី​បំផុត​កីឡាករ វ័យ 20 ឆ្នាំ​រូបនេះ​បាន​ផ្ទេរទៅ​ក្លិប Manchester City សមតាមបំណងប្រាថ្នាហើយ ។


សម្រាប់តម្លៃខ្លួនមិន​មានការ​បញ្ជាក់​​ណាច្បាស់លាស់នោះទេ ដោយ​គ្រាន់តែ​ដឹងច្បាស់ថា​លោក Sterling បាន​ក្លាយ​​​ជា​ជនជាតិ​អង់​គ្លេ​សដំបូងបំផុត​ក្នុង​ប្រវត្តិ​សា​ស្រ្ត​ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ​។ ប៉ុន្តែ​មនុស្ស​ជាច្រើន​ជឿ​ថា​តម្លៃខ្លួនគឺប្រមាណជា 49 លាន​ផោន ​​បាន​បែងចែក​​ជា​ការ​បង់​ប្រាក់សុទ្ធ​ 44 លាន​ផោន ​​និង 5​លាន​ផោនទៀត ត្រូវ​​ផ្អែកទៅ​លើទម្រង់លេងរបស់កីឡាករផ្ទាល់តែម្តង។

Sterling បាន​ចុះហត្ថលេខា​ជាមួយ​ក្រុម Manchester City រយៈពេល​ប្រាំ​ឆ្នាំ​ និង ទទួលតំណែង​ពាក់​អាវ​លេខ 7​ ប៉ុន្តែ​មិន​មាន​ការបញ្ជាក់អំពីតម្លៃខ្លួនប្រចាំខែរបស់កីឡាករនោះទេ។ អតីត​កីឡាកររបស់ក្រុម​ហង្ស​ក្រហម Liverpool នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​អូ​ស្រ្តា​លី​ជា​មួយ​នឹង​ក្លឹបថ្មីរបស់ខ្លួន​ដើម្បី​លេង​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ Melbourne City FC នៅ​ថ្ងៃ​សៅរ៍​ទី 18 ខែ​កក្កដា​ខាងមុខនេះ​។


លោក Luis Pellegrini អ្នកចាត់ទូទៅរងរបស់ "Manchester City​" បានពោលសរសើរ​កីឡាករ​ថ្មីរបស់ខ្លួនថាជាកីឡាករល្អបំផុត " Raheem Sterling ជា​កីឡាករ​ដែលមានទម្រង់លេងវាយលុក​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោកបាល់ទាត់បច្ចុប្បន្ន ហើយ​ខ្ញុំនឹងរងចាំគេចូល​មក​រួម​ជាមួយ​នឹង​ក្រុម​​របស់​យើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ គាត់​ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ ហើយ​ខ្ញុំ​ប្រាកដ​ថា​អ្នក​គាំទ្រ​ Manchester City នឹង​​រំភើបរីករាយបំផុត​ពេលដែលឃើញគាត់លេងក្នុងក្រុមរបស់ខ្លួន ។

Post a Comment

 
Top