GuidePedia

0
ក្លឹបបិសាចក្រហម Man United ទំនងជាមានការខកចិត្ដជាខ្លាំងណាស់ហើយនឹងកីឡាករ Sergio Ramos ក្រោយពី លេច​ឮដំណឹងថា ក្លឹប Real Madrid ផ្ដល់ឱកាសជាថ្មីឲ្យកីឡាករ បន្ដរដូវកាល​ជា​ថ្មីទៀតក្នុងតំណែងជា​អនុប្រធានដឹកនាំក្រុម។


ខ្សែការពារដ៏ឆ្នើម នឹងជាជញ្ជាំងដ៏រឹងមាំរបស់ Real Madrid មួយរយៈក្រោយនេះបានការមិនពេញចិត្ដ យ៉ាង​​ខ្លាំងសម្បើមរវាងកីឡាករ នឹងថ្នាក់ដឹកនាំកំពូលរហូត ឈានដល់ ការសម្រេចចិត្ដនឹងចាកចេញពីក្រុម ដោយ​ក្នុងគោលដៅ ទៅកាន់ក្លឹប Manchester United។

Manchester United បានស្វះស្វែង ចរចាតម្លៃទីផ្សារ យ៉ាង​ស្និតស្នាល​ ប៉ុន្ដែនៅមិនទាន់បានផលអ្វីឡើយ រហូតមកទល់នឹងពេលនេះ ស្រាប់តែ មានដំណឹងចេញ​ពីប្រទេសអេស្ប៉ាញមកថា Real Madrid បានប្ដូរចិត្ដថានឹងផ្ដល់ឲ្យកាសថ្មីមួយទៀតសម្រាប់​កីឡាករ​ខ្សែ​ការពា​រូបនេះជាបន្ដនៅក្នុងក្រុមហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំង តម្ដើងឋានៈជាអនុប្រធានដឹកនាំក្រុម ទៀត​ផង។


ប្រភពព័ត៌មានពីគេហទំព័របានបន្ថែមទៀតថា Real Madrid នឹងមិនលក់​ Sergio Ramos ជាដាច់ខាត តាម​រយៈ​ការសម្រេចចិត្ដរបស់គ្រូបង្វឹកថ្មី Rafael Benitez ប៉ុន្ដែគោលបំណង​ ចង់បាន David De Gea គឺមិន​បោះ​​បង់នោះទេ ពីព្រោះ ក្រុមបានសម្រេចចិត្ដលក់ Iker Casillas បាត់ទៅហើយ។

Post a Comment

 
Top