GuidePedia

0
នៅ​ថ្ងៃ​ទី​១៥​ ខែ ​កក្កដា​ឆ្នាំ​ ២០១៥ ​នេះ ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ Metfone Cambodia League ​នា​សប្ដាហ៍​ទី​៥​ ស្រប​ពេល​ក្រុម​គូរ​ពិសេស​ជាង​គេ ​ក្លឹប​ភ្នំពេញ​ក្រោន ​បើក​កីឡដ្ឋាន​ RSN​ របស់​ខ្លួន​ ទទួល​ភ្ញៀវ​ ក្រុម​ក្រសួង​ការពារ​ជាតិ ​វេលា​ម៉ោង​៦ ​និង​០០​នាទី​ល្ងាច​។ ចាំ​មើល​ថា​តើ​ម្ចាស់​ផ្ទះ​អាច​បន្ត​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន​បាន​ឬ​អត់?


សម្រាប់​ភ្នំពេញ​ក្រោន​ ឆ្លងកាត់​បួន​ប្រកួត​ក្នុង​លីក​កន្លង​មក ​ឈ្នះ​​អាស៊ី​អឺរ៉ុប​៦​-១​ឈ្នះ​ Cambodia Tiger​៣​-​១ ​ឈ្នះ​ណាហ្គាវើល​៤​-២​ និង​ស្មើ​ក្រុម​ខ្លាំង​បឹង​កេត​អង្គរ​០-០​ហើយ​កំពុង​ឈរ​នៅ​លំដាប់​ទី​២​ក្នុង​តារា ​C-League​ មាន​១០​ពិន្ទុ​ ស្មើ​បឹងកេត​តែ​ចាញ់​សំណល់​គ្រាប់​បាល់​សុត​បញ្ចូល​ទី។

​ចំណែក​ឯ​ខាង​ក្រសួង​ការពារ​ជាតិ​វិញ ​៤​ប្រកួត ​កន្លង​មក​ឈ្នះ​ Cambodia Tiger ២-១ ​ចាញ់​បឹង​កេត​អង្គរ​៣-០​ ស្មើ​អគ្គស្នងការ​នគរបាល​ជាតិ​១-១ និង​ឈ្នះ​ Sparta Cambodia ២-១​ហើយ​កំពុង​ឈរ​លេខ​រឿង​ទី​៦​មាន​៧​ពិន្ទុ​។

ដោយ​ឡែក​ក្នុង​ថ្ងៃ​នេះ​ដែរ​ក៏​មាន​ការ​ប្រកួត​រវាង​ Asia Euro United ជួប​ CMAC United និង​Cambodia Tiger ត្រូវ​ប៉ះ​គិរី​វង្ស​សុខ​សែន​ជ័យ​ ខណៈ​ពី​គូរ​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ជាតិ​បាទី​នៅ​វេលា ម៉ោង​៣​និង​៣០​នាទី​រសៀល។

Post a Comment

 
Top