GuidePedia

0
ក្លឹប​​ Newcastle​ ដែល​លេង​នៅ Premier League​ បាន​បញ្ជាក់​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​ថា​ ពួក​គេ​បាន​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​ហុល្លង់​ Georginio Wijnaldum ពី​ក្លឹប​ PSV Eindhoven ក្នុង​តម្លៃ​២០​លាន​ដុល្លារ។


លោក Steve McClaren ប្រធាន​ក្លឹប​សារិកា​ព្រៃ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ពួកគេ​បាន​យល់ព្រម​ស៊ីញេ​ យក​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ​រយៈ​ពេល​៥​ឆ្នាំ​ ហើយ​ក្លឹប​ក៏​បាន​បញ្ជាក់​ក្នុង​ជា​ផ្លូវ​ការ​រួច​ហើយ​ដែរ​ ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន។

ចំណែក Georginio​ វិញ​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖" នេះ​ជា​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ខ្ញុំ ​ដែល​បាន​ផ្ទេរ​មក​ទី​នេះ​ ហើយ​ក្លឹប​ក៏​មាន​ឆន្ទៈ​ចង់​បាន​ខ្ញុំ​ដូច​គ្នា​ដែរ។ ខ្ញុំ​បាន​ក្លាយ​ជា​កីឡាករ​របស់​ Newcastle United ​ហើយ​ ខ្ញុំ​ក៏​រីក​រាយ​ណាស់​ដែរ​ដែល​បាន​មក​ទី​នេះ។

ខ្សែ​បម្រើ​រូប​នេះ​ បាន​បន្ត​ទៀត​ថា​៖" មាន​កីឡាករ​មក​ពី​ហុល្លង់​តែ​ពី​បី​នាក់​ប៉ុណ្ណោះ​ ដែល​នី​ទី​នេះ​ ខ្ញុំ​ស្គាល់​ពួក​គេ​យ៉ាង​ច្បាស់​ ។ ​ពួក​គេ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ផ្ទះ​ខ្ញុំ​អញ្ចឹង​ពេល​ដែល​ខ្ញុំ​មក​ទី​នេះ។​ ខ្ញុំ​ដឹង​ថា​ក្លឹប​មាន​កីឡដ្ឋាន ​និង​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​។ ​ខ្ញុំ​ចង់​លេង​ខ្លាំង​ណាស់​​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។

Georginio បាន​ចូល​លេង​ឲ្យ​ក្លឹប PSV​ បាន​៤៤​ដង​គ្រប់​កម្មវិធី​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​១៨​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​បម្រើ។

Post a Comment

 
Top