ការប្រកួតក្របខ័ណ្ឌ Bundesliga កាលពីយប់មិញនេះ ក្រុមធ្លាប់តែខ្លាំងតែធ្លាក់ទម្រង់លេងរដូវកាលនេះ Borussia Dortmund បានយកឈ្នះក្រុម Mainz ក្នុងលទ្ធផល៤-២ ។ លទ្ធផលនេះ បានធ្វើឱ្យអ្នកចាត់ការ Jurgen Klopp លោតហោសប្បាយចិត្តដល់កតែម្ដង។
ការប្រកួតចាប់ផ្ដើមបានតែមួយនាទី ក្រុមភ្ញៀវ Mainz បានធ្វើឱ្យម្ចាស់ផ្ទះបុកពោះមែនទែនដោយកីឡាករ Soto រកបានមួយគ្រាប់នាំមុខ ខណៈដែលលទ្ធផលនេះទៀតសោតរក្សារហូតចប់តង់ទីមួយទៀតនោះ។ យ៉ាងណាមិញ ចូលដល់តង់ទី២ ក្រុម Dortmund ធ្វើឱ្យអ្នកគាំទ្រខ្លួនធូរចិត្តឡើងវិញ ពោលគឺកីឡាករ Subotic រកបានមួយគ្រាប់វិញនៅនាទី៤៩ និងគ្រាប់បាល់មួយគ្រាប់ទៀតរកបានដោយ Reus នៅនាទី៥៥។ ក្រុមលោក Klopp នាំមុខវិញមិនទាន់បានប៉ុន្មានផង ក្រុម Mainz ក៏រកគ្រាប់បាល់ទី២បានទៀតនៅនាទី៥៦ ដោយកីឡាករ Malli បន្ទាប់ពីទទួលបាល់ពី Soto ប៉ុន្តែមិនសំណាងម្ចាស់ផ្ទះរកបាន២គ្រាប់ទៀតនៅនាទី៧១ ដោយកីឡាករ Aubameyang និង Sahin នាទី៧៨។ ចប់ការប្រកួត Dortmund ៤-២ Mainz ។








.jpg)

Post a Comment