ក្លិប Bayern Munich បានបង្ហាញថ្វីជើងយ៉ាងអស្ចារ្យក្នុងនាមជាអតីតម្ចាស់ជើងឯក Bundesliga។ បានបើកទ្វារទទួលភ្ញៀវ Hamburg យ៉ាងចាស់ដៃនៅលទ្ធ ផល 8-0 ។
លេងបាន 20 នាទីម្ចាស់ផ្ទះទទួលបានបាល់ពិន័យ 16 ម៉ែត្រនៅពេលដែល Rafinha បានបើកបាល់ទៅត្រូវដៃរបស់កីឡាករ Ronnie ម៉ាកូស ក្នុងតំបន់គ្រោះ ថ្នាក់ហើយអាជ្ញាកណ្តាលបានឱ្យបាល់ពិន័យទៅ Bayern ដោយមិនស្ទាក់ស្ទើរហើយ Muller ក៏បានស៊ុតនាំមុខអោយម្ចាស់ផ្ទះ 1-0 ។
ក្រុម Bayern Munich បាននាំមុខ 2-0 ក្នុងរយៈពេលពីរនាទីក្រោយមកលោក Muller បានស៊ុតជើងខាងឆ្វេងរបស់គាត់ទៅចំអ្នកចាំទីបានដាល់បាល់ចេញប៉ុន្តែ កីឡាករ Mario Gotze បានរត់មកស៊ុតបន្ថែមចូលយ៉ាងងាយៗ ។ នាទី 36 កីឡាករ Robben បានស៊ុតនាំមុខអោយក្រុម Bayern នាំមុខ Hamburger 3-0 ។ចប់តង់ទីមួយ។
ចូលតង់ទីពីរបាន 2 នាទី Götze បានអូសបាល់បញ្ជូនអោយទៅ Robben បានអូសទៅខាងស្ដាំហើយបានស៊ុតបញ្ចូលទីចូលអោយក្រុម Bayern នាំមុខ 4-0 ហើយក៏ជាគ្រាប់ទីពីររបស់គាត់ដែរ។
នាទី 55 កីឡាករ Muller បានស៊ុតនាំមុខ 5-0 ដល់នាទី 56 Robert Lewandowsk ក៏បានបានស៊ុតអោយ Bayern នាំមុខមួយគ្រាប់ទៀត 6-0 មកដល់នាទី 69 Franck Ribery ក៏បានរកគ្រាប់អោយខ្លួនគាត់មួយគ្រាប់ដែរលទ្ធផល 7-0។
មុននឹងចប់តង់ទីពីរមួយនាទី Götze បានរកគ្រាប់អោយខ្លួនគាត់មួយគ្រាប់ទៀតបានធ្វើអោយ Bayern នាំមុខ Hamburger SV ដោយលទ្ធផល 8-0៕


Post a Comment