GuidePedia

0
កីឡា​ការិនី​វាយ​តិន្នីស​​សហរដ្ឋអាមេរិក​ Serena Williams ​បាន​លើ​ក​​ពាន​ Wimbledon ​ជា​លើក​ទី​ ៦ ​​ក្នុង​អាជីព​ ​​បន្ទាប់​ពី​យក​ឈ្នះ​កីឡា​ការិនី​ Garbine Muguruza ​ពីរ​សិត​ជាប់​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។​​​​


ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ពិត​ជា​មិន​មាន​ឧបសគ្គ​ច្រើន​​សម្រាប់​កីឡា​ការិនី​​វ័យ​៣៣​ឆ្នាំ​ រូប​នេះ ​ដោយ​ប្រើ​តែ​រយៈពេល​​ត្រឹម ​១ម៉ោង​ ​​៣០​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​​យក​ឈ្នះ​លើ​កីឡា​ការិនី​អេស្ប៉ាញ ​Garbine Muguruza ​ទាំង​ពីរ​សិត​​ជាប់​គ្នា​ក្នុង​លទ្ធផល​ ៦-៤ ​​និង​​ ​​៦-៤។

នៅ​បញ្ចប់​ការ​ប្រកួត​Serena ​បាន​និយាយ​ថា៖​ “វា​ពិត​ជា​មាន​សំពាធ​​​ខ្លាំង​ក្នុង​ការ​ឈាន​ទៅ​រក​ជ័យជំនះ។ ​ Garbine បាន​ចាប់​ផ្ដើម​ការ​លេង​យ៉ាង​ល្អ​ហើយ​ខ្ញុំ​​គិត​ថា​អាច​នឹង​ចាញ់​ក្នុង​ការ​ប្រកួត​នេះ​ប៉ុន្តែ​ខ្ញុំ​ខិតខំ​ប្រឹង​ប្រែង​លេង​រហូត​ដល់​ទទួល​ជ័យជំនះ”។ ​ នេះ​ជា​លើក​​​​ទី​៦​ហើយ​ដែល​ Serena ​ឈ្នះ​ពាន​រង្វាន់ Wimbledon ​​​ក្នុង​អាជីព​របស់​ខ្លួន​ហើយ​ក៏​ជា​ពាន​ទី​៣​ក្នុង​ឆ្នាំ​២០១៥​នេះ​ដែរ។

​Serena Williams ​បាន​ឈ្នះ​ពាន​រង្វាន់​វាយ​ទោល​ចំនួន​២១ដង​បូក​ទាំង​លើក​នេះ​។ ​ពាន​ដែល​នាង​ឈ្នះ​ទាំង​នោះ​មាន​ដូចជា ​Australian Open​​​ ៦ដង ​French Open ៣ដង US Open ​៦ដង​ និង​Wimbledon ៦ដង៕

Post a Comment

 
Top