GuidePedia

0
ក្លឹបបិសាចក្រហម Manchester United ទិញបានកីឡាករសំខាន់ចំនួន៣រូបហើយគិតមកដល់ពេល នេះ ដើម្បីត្រៀមលេងនៅវគ្គជម្រុះ UEFA Champions League និងប្រជែងយកពាន Premier League ត្រឡប់មក វិញ ក្រោយខកខាន២រដូវកាលមកនេះ ។


ក្នុងចំណោមកីឡាករជើងខ្លាំងវ័យក្មេងទាំង៣នាក់នោះរួមមានកីឡាករខ្សែប្រយុទ្ធ Depay មកពីក្លឹបហូឡង់ Einhoven ដែលគ្រោងដាក់លេងជំនួសកីឡាករខ្សែ ប្រយុទ្ធកំពុងលេងធ្លាក់ជើង និងលក់ចេញទៅឲ្យក្លឹប Fenerbahce របស់ តួកគី Robin van Persie និងទី២គឺកីឡាករខ្សែការពារដែលអាចលេងទាំង៣ Role បានគឺស្តាំ ឆ្វេង និងកណ្តាល Darmain មកពីក្លឹប Torino នោះនឹងអាចដាក់លេងជំនួសកន្លែងខ្សែការពារ Rafael និង Jonny Evans ។

ជាមួយនឹងគ្នានោះដែក្លឹប Manchester United បានឈានដល់ចុងកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយ នឹងក្លឹប Bayern Munich ដើម្បីផ្ទេរកីឡាករខ្សែបម្រើប្រយុទ្ធ ជនជាតិអាល្លឺម៉ង់ Bastian Schweinsteiger ក្នុងកញ្ចប់ ថវិកា ១៥ លានផោន ដោយនឹងទទួលបាន ១៤០ ០០០ លានផោនក្នុងមួយសប្តាហ៍ ។

សូមបញ្ជាក់ដែរថា សម្រាប់ថ្ងៃបើកឆាក Premier League រដូវកាលឆ្នាំ២០១៥-២០១៦ ខាងមុខនេះក្រុមរបស់លោក Louis van Gaal នឹងជួបប្រកួតជាមួយក្រុម ភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur នារាត្រីម៉ោង ១៨៖៤៥នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ នៅទឹកដី Old Trafford ក្នុងជើងទី១ ៕

កីឡាករ Darmain ( Italy ) :


កីឡាករ Depay ( Holland ) :


កីឡាករ Schweinsteiger ( Germany ) :

Post a Comment

 
Top