GuidePedia

0
ផន ផល្លា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ សុខ វិស័យ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង នៅ​លើ​សង្វៀន​SEA-TV នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​១២​ខែ​កក្កដា ឆ្នាំ​២០១៥​នេះ។​អ្នក​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ពួកគេ​មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។​


ផល្លា ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​មាន​ស្នៀត​ប្រដាល់​ល្អ រូបរាង​គេ​ស្របាល​នឹង សុខ វិស័យ​ដែរ។ អ្នក​ប្រដាល់​ចាស់​វស្សា​រូប​នេះ មាន​កណ្ដាប់​ដៃ និង​ជើង​ធ្ងន់ តែ​វាយ​ចេញ​មិនសូវ​ច្បាស់​ប៉ុន្មាន​ទេ និយាយ​រួម ​គេ​ប្រើ​កម្លាំងបាយ​ច្រើនជាង​បច្ចេកទេស ហើយ​មួយទៀត គេ​វាយ​ឆាប់​អស់កម្លាំង​ស៊ុ​ហ្វ​ថែមទៀត។​

សុខ វិស័យ គេ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ដែរ។ នេះ​ជា​លើក​ទី​៤ ដែល​គេ​បាន​មក​ប្រកួត​នៅ​សង្វៀន​SEA-TV​នេះ។ ជា​មួយ​នឹង​ការ​ស៊ូ​ក្នុង​ការប្រកួត អ្នក​ប្រដាល់​រូប​នេះ​មាន​កាយសម្បទា​រឹងមាំ​ល្អ ហើយ​គេ​មាន​ល្បិចកល ផ្លែ​ល្អ ព្រមទាំង​មាន​បច្ចេកទេស​នៅ​ក្នុង​ពេល​ប្រកួត​ល្អ​ថែមទៀត។​

យ៉ាងណា​ការប្រកួត​ចុងក្រោយ​នេះ គេ​ឈ្នះ ​ផង់ សុ​ភ័ស្ស​ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ​ក្នុង​ទឹក​ទី​៣ បន្ទាប់​ពី ​សុ​ភ័ស្ស​ បាន​វាយ​ថែម​មក​លើ​រូបគេ ល្មើស​នឹង​បទបញ្ជា​ប្រកួត​ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ​ឲ្យ​ចាញ់​នោះ។

ដូច្នេះ ជួប​ប្រកួត​ជាមួយ​ ផល្លា​ ដែល​វាយ​ខ្លាំង​នោះ សុខ វិស័យ ​ប្រហែលជា​ពិបាក​ក្នុង​ការ​យក​ឈ្នះ​ហើយ។ ប៉ុន្តែ​យ៉ាងណា ការ​ជួប​គ្នា​រវាង ផន ផល្លា ​និង​សុខ វិស័យ នេះ មិន​មាន​អ្នកណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ជា​អ្នកឈ្នះ​នោះ​ឡើយ? ផល្លា គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប​ដោយ​ពិន្ទុ។

សល់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា នឹង​ជួប​ប្រកួត​សងសឹក​ តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍។ ពួកគេ​ធ្លាប់​ជួប​គ្នា​ម្ដង​កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៣ ដោយ ​សល់ ពិសិដ្ឋ​វាយ​ចាញ់​ សោ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ។​

តក់ សោ​ភ័​ណ្ឌ ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ប៉ុន្តែ​គេ​ប្រកួត​មាន​ផ្លែ​ល្អ ពិសេស​គឺ​ស្នៀត​កែង​ និង​ជង្គង់ ឯ​បញ្ហា​កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង​រឹងមាំ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​លទ្ធផល​ប្រកួត​របស់​គេ​កន្លងមក ភាគច្រើន​គឺ​ល្អ។

សល់ ពិសិដ្ឋ ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើងចាស់ តែ​គេ​មិន​ជា​មាន​ស្នៀត​ប្រដាល់​ល្អ​ប៉ុន្មាន​ទេ ។ ឯ​តិចនិក​ប្រកួត ក៏​មិន​ជា​ប៉ុន្មាន​ដែរ។ គេ​វាយ​ដោយ​លក្ខណៈ​ផ្សងព្រេង​ដែរ​ទេ។ ​អ្នក​ប្រដាល់​រូប​នេះ មាន​កម្លាំង​កាយសម្បទា ​ក៏​មិន​ជា​រឹងមាំ ​និង​ខ្លាំង​ប៉ុន្មាន​ដែរ។

ចាំ​មើល សល់ ពិសិដ្ឋ អាច​ផ្ដួល​យកឈ្នះ តក់ សោ​ភ័​ណ្ឌ​ បាន​វិញ​ ឬ​អត់ សម្រាប់​ការ​ជួប​សង​សឹក​នេះ? ​វ៉ន សា​វី អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា នឹង​ជួប​សងសឹក​ជាមួយ​ ឌុន រដ្ឋា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។ សា​វី នេះ ជា​អ្នក​ប្រដាល់​ដែល​អន់ ​និង​ចិត្ត​តូច ឯ ឌុន រដ្ឋា​ គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​ប្រដាល់​ធំ។ សង្ស័យ​ថា សា​វី ​សងសឹក ​ឌុន រដ្ឋា ពុំបាន​សម្រេច​នោះ​ទេ សម្រាប់​ជំនួប​សងសឹក​នេះ?

ឌុន រដ្ឋា ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ ​ម៉ូ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ ។ ឯ​ការប្រកួត​ចុងក្រោយ​របស់ ​វ៉ន សា​វី គឺ​វាយ​ចាញ់​ ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ។​

គឺ សែ អ្នក​ប្រដាល់​ក្លិប​ឌី​ណា​ព្រែក​លាភ ក៏​នឹង​ឡើង​ប្រកួត​ជាមួយ​ អៀម ដា​វុ​ធ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក។ អ្នក​ប្រដាល់​ទាំងពីរ​នេះ មិនដែល​ជួប​គ្នា​ទេ​កន្លងមក។​ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មាន​ស្នៀត​ប្រដាល់​ល្អ​ដូចគ្នា ហើយក៏​មាន​ឱកាស​ឈ្នះ​ដូចគ្នា ដូច្នេះ​ជួប​គ្នា​លើក​នេះ ពុំ​ដឹង​ថា​ គឺ សែ ឈ្នះ​ ឬក៏ ​អៀម ដា​វុ​ធ​ ឈ្នះ​នោះ​ទេ?៕

Post a Comment

 
Top