បើទោះបីជាការប្រកួតជម្រុះតាមពូល នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ដណ្ដើមពានរង្វាន់ស្រាបៀរលីអូ ប្រចាំឆ្នាំ ២០១៥ (Leo Cup National Volleyball 2015) នៅសល់ ១ ថ្ងៃទៀត ប៉ុន្តែតាមរយៈការប្រកួតជម្រុះចំនួន ៤ ថ្ងៃកន្លងមកនេះ បានរកឃើញក្រុមខ្លាំងចំនួន ៣ ហើយ ត្រូវឡើងទៅប្រកួតវគ្គ ១/២ ផ្តាច់ព្រ័ត្រ គឺនៅខ្វះតែ ១ ក្រុមទៀតប៉ុណ្ណោះ។
ក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) និងក្រុមសាលាស្រុកបាធាយ បានក្លាយជាបេក្ខភាពតំណាងពូល A ដែលត្រូវឡើងទៅប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របើទោះបីជាក្រុមទាំង ២ នេះនៅសល់ ១ ប្រកួតក្នុងដៃដូចគ្នាក៏ដោយ ព្រោះការឈ្នះទាំង ៣ លើកជាប់ៗគ្នា កន្លងមកនេះ វាគ្រប់គ្រាន់ សម្រាប់ឲ្យក្រុមទាំង ២ ឡើងទៅវគ្គបន្ត ដោយស្វ័យប្រវត្តិហើយ។
សម្រាប់ការប្រកួតជម្រុះលើកទី ៣ កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) បានយកឈ្នះក្រុមវិទ្យាល័យហ៊ុនសែនស្មាច់ដែង ៣-០ ជាមួយគ្រាប់បាល់ ២៥-១៤ ២៥-២១ និង ២៥-១៥ ខណៈក្រុមសាលាស្រុកបាធាយ បានលត់ក្រុមការងារយុវជនខេត្តកំពត ៣-០ ជាមួយគ្រាប់បាល់ ២៧-២៥ ២៥-២២ និង ២៩-២៧ ដើម្បីឡើងទៅកាន់វគ្គបន្ត ប៉ុន្តែក្រុមការងារយុវជនខេត្តកំពត ដែលចាញ់ទាំង ៤ ប្រកួត ក្រុមវិទ្យាល័យហ៊ុនសែនស្មាច់ដែង ដែលឈ្នះ ១ និងចាញ់ ២ ដង រួមទាំងក្រុមស.ស.យ.ក ខេត្តបាត់ដំបង បានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា។
ដោយឡែក ក្រុមបញ្ជាការដ្ឋានអង្គរក្ស (B) បានក្លាយជាបេក្ខភាពទី ១ ប្រចាំពូល A ដែលត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមដ៏ខ្លាំងមួយនេះបានបន្តលត់ក្រុមយុវជនបុរី ១០០ ខ្នង ក្នុងលទ្ធផល ៣-០ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីធ្វើឲ្យ ៣ ប្រកួតរបស់ពួកគេ គឺឈ្នះទាំងអស់។
ប៉ុន្តែក្រុមស្នងការដ្ឋាននគរបាលជាតិខេត្តកំពង់ចាម ដែល ៣ ប្រកួតកន្លងនេះបានឈ្នះ ២ និងចាញ់ ១ ប្រកួតនោះ បែរមកចាញ់ក្រុមកងពលតូចអន្តរាគមន៍លេខ ៧ ក្នុងលទ្ធផល ៣-១ ទៅវិញ ហើយលទ្ធផលនេះបានបង្កើតឲ្យមានភាពមន្ទិល ចំពោះការស្វែងរកក្រុម ១ ទៀតតំណាងឲ្យពូលនេះត្រូវឡើងទៅវគ្គបន្ត ព្រោះ កងពលតូចអន្តរាគមន៍លេខ ៧ ក៏ឈ្នះ ២ ប្រកួតដែរ ដោយចាញ់ ១ ប្រកួត និងនៅសល់ ១ ប្រកួតទៀត។
សម្រាប់ការប្រកួតជម្រុះតាមពូលលើកចុងក្រោយនៅថ្ងៃសុក្រនេះ ក្រុម វិទ្យាល័យហ៊ុនសែនស្មាច់ដែង និងក្រុមស.ស.យ.ក ខេត្តបាត់ដំបង ត្រូវធ្វើការប្រកួតបង្រ្គប់កិច្ច នៅម៉ោង ១៤:០០ មុនពេលក្រុមសាលាស្រុកបាធាយ ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ១ ប្រចាំពូលA នេះជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) នៅម៉ោងបន្ទាប់។
ចំណែកពូល B ក្រុមសាកលវិទ្យាល័យអង្គរ ត្រូវជួបក្រុមយុវជនបុរី ១០០ ខ្នង ម៉ោង ១៦:០០ ហើយក្រុមកងពលតូចអន្តរាគមន៍លេខ ៧ ត្រូវប្រឈមជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស (B) នៅម៉ោងបន្ទាប់៕

Post a Comment