GuidePedia

0
​Man City ខិតជិតទទួលបានកីឡាករ Sterling ជាកម្មសិទ្ធរបស់ខ្លួនជាផ្លូវការហើយ ពេលដែលកីឡាករកំពុងតែធ្វើដំណើរទៅពិនិត្យសុខភាព ក្រោយពីក្លិប​ហង្ស​ក្រហម Liverpool បានសម្រេចយល់ព្រម​លក់​ទៅ​ឲ្យ​ ​ក្នុង​តម្លៃ​៤៩​លាន​ផោន។


កីឡាករ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់នេះ ស្ថិតនៅក្នុង​បញ្ហា​ផ្ទេរ​អស់​ពេល​ជា​យូរ​មកហើយៗ​គាត់​ថែមទាំង​បាន​គំរាម​ប្រុង​បះបោរ​ទៀតផង បន្ទាប់ពី​ទូរស័ព្ទ​ប្រាប់​ថា​ឈឺ ២​លើក ព្រោះតែ​មិន​ចង់​រួមចំណែក​នៅក្នុង​ក្រុម​ហ្វឹកហាត់​របស់​ក្លិប​ ដោយហេតុថា​ចង់​ចាកចេញ​ទីនេះ​ខ្លាំងណាស់។

ទោះបីជា​យ៉ាងនេះ​ក្តី កីឡាករ Raheem Sterling ត្រូវបាន​បញ្ចូល​ទៅក្នុង​ក្រុម សម្រាប់​ការប្រកួត​ទេសចរណ៍​នៅមុន​រដូវ​កាល​របស់​ពួកគេ ប៉ុន្តែ​ការផ្ទេរ​របស់​គាត់ បាន​លេចចេញ​ជា​រូបរាង​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​វត្តមាន​ក្រុម​របស់​គាត់ ត្រូវបាន​ដកចេញ​វិញ​នោះ។

សេចក្តីរាយការណ៍​ចុងក្រោយ​បាន​បញ្ជាប់​ថា ទីបំផុត​ក្លិប​ Liverpool​បាន​សុខចិត្ត​លក់​គាត់​ក្នុងតម្លៃ​៤៤​លាន​ផោន និង​ប្រាក់​បន្ថែម​៥​លាន​ផោន​ទៀត។

លោក Aidy Ward គឺជា​ភ្នាក់ងារ​របស់​កីឡាករ Sterling​បាន​និយាយ​ថា មាន​នូវ​ការ​ព្រម​គ្នា​មួយ​រវាង​អតីត​ខ្សែបម្រើ​ស្លាប​របស់​ក្លិប Queens Park Rangers ម្នាក់ និង​អ្នកចាត់ការ​របស់​ក្លិប Liverpool​គឺ​លោក Brendan Rodgers ថា​កីឡាករ​របស់​គាត់​ លែង​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​គ្រូបង្វឹក​សញ្ជាតិ​អៀរឡង់​ខាងជើង​ម្នាក់នេះ​ទៀតហើយ។

ការមកដល់​របស់​កីឡាករ Sterling នេះដែរ គឺ​នឹងធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​មានតម្លៃ​ខ្លួន​ឯតទគ្គ​កម្ម​របស់​ក្លិប Man City​ដោយ​ផ្តួល​តម្លៃ​ខ្លួន​លើក​មុន​៣៨​លាន​ផោន​ដែល​ក្លិប​បាន​ចំណាយ​លើ​កីឡាករ Sergio Aguero៕

Post a Comment

 
Top